Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បេក្ខភាពសប្ដាហ៍ថ្មីធ្វើឲ្យ Judge ណុប​ បាយ៉ារិទ្ធ ភាំងដូចចុចស្កុប ពេលដើរចូលបន្ទប់ប្រកួត

  • បោះពុម្ព

ឈានចូលសប្ដាហ៍ទី ៣នៃកម្មវិធី Cambodian Idol រដូវកាលទី ៤ អ្នកតាមដានកាន់តែជក់ចិត្ត និងចង់ឃើញការបង្ហាញសមត្ថភាពរបស់បេក្ខភាពទាំងឡាយដែលបានចូលរួមជាបន្ត។

អ្វីដែលសំខាន់ គ្រប់គ្នាពិតជាចង់ដឹងថា នៅសប្ដាហ៍ថ្មីនេះអ្នកណា ដែលធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលខ្លះ? វត្តមានរបស់ ដារ៉ា ក្នុងថ្ងៃនេះពិតជាធ្វើឲ្យ គណៈកម្មការ ណុបបាយ៉ារិទ្ធិ ភ្ញាក់ផ្អើលបំផុត ព្រោះតែស្គាល់គ្នា។

អ្វីដែលកាន់តែស្មានមិនដល់នោះគឺ ដារ៉ា គឺជាប្អូនប្រុសរបស់តារាចម្រៀង ចំរើន សុភា និងចំរើន សុភ័ក្ត្រ។ ជាមួយគ្នានោះ លោក ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាសិល្បករសិល្បៈចម្រុះ ហើយដោយសារចង់ឃើញការសម្ដែងរបស់ ដារ៉ា ក្រៅពីច្រៀង គណៈកម្មការក៏បានសំណូមពរឲ្យលោកសម្ដែងរបាំសហសម័យដែរ។

១. ចំរើន ដារ៉ា អាយុ ២៦ឆ្នាំ មកពីរាជធានីភ្នំពេញ



 

ដ្បិតមានឈ្មោះជាបវរកញ្ញា Miss Universe ២០២១ ប៉ុន្តែក្នុងបេះដូងរបស់ចរណៃ គឺដក់ជាប់ជាមួយនឹងវិស័យចម្រៀងតាំងពីដើមមកម្ល៉េះ។ យ៉ាងណាមិញ គ្រាន់តែដើរចូលក្នុងបន្ទប់ប្រកួត កូនកាត់ ៣សាសន៍ (ខ្មែរ-ចិន-អាមេរិក) រូបនេះធ្វើឲ្យគណៈកម្មការ ណុប បាយ៉ារិទ្ធិ បើកភ្នែកសស្លែតតែម្ដង ព្រោះស្គាល់នាងច្បាស់ថាជា Miss Universe Cambodia ម្នាក់ដែរ។

ដល់ពេលបង្ហើបពីប្រវត្តិគ្រួសារ នាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់មួយតង់ទៀត ដោយឲ្យដឹងថាម្ដាយរបស់នាងគឺជាអតីតបវរកញ្ញាម្នាក់ដែរ គឺអ្នកស្រី ណឹប កេសី។ សម្រស់ និងប្រវត្តិរូបគឺជារឿងពិសេសមួយ ប៉ុន្តែសមត្ថភាពច្រៀងរបស់នាងក៏មិនធម្មតា រហូតទាក់ចិត្តគណៈកម្មការ ឲ្យត្រូវតែឆ្លើយថា Yes ទទួលនាងទៅវគ្គបន្តទាល់ តែបាន។

២. ស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ អាយុ ២១ឆ្នាំ មកពីសហរដ្ឋអាមេរិច



សក្កដា គឺជាយុវជនដែលបានទទួលបទពិសោធច្រើន ពិសេសក្នុងពិភព K-Pop លោកលោកធ្លាប់ជាអ្នកហ្វឹកហាត់ K-Pop នៅក្នុងប្រទេសកូរ៉េ ដើម្បីចេញមុខក្នុងវិស័យនេះ ប៉ុន្តែដោយសារបញ្ហាផ្លូវចិត្ត ទើបម្ដាយសម្រេចឲ្យលោកនៅខ្មែរវិញ។ ជាលទ្ធផលនៅក្នុងការបង្ហាញសមត្ថភាពនៅមុខគណៈកម្មការពេលនេះ សក្កដា ធ្វើបានល្អរហូតទទួលបាន Yes ដល់ទៅ ៤ និងត្រូវត្រៀមខ្លួនទៅវគ្គបន្ត៕

៣. វ៉ៃ សម្បត្តិសក្កដា អាយុ ២២ឆ្នាំ មកពីរាជធានីភ្នំពេញ


ដកស្រង់ពី៖Sabay