Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Gatick ត្រូវពិធីករ Noom Kanchai ហៅមកសម្ភាស ក្រោយបែកធ្លាយរូបថ្មីរបស់ Tangmo លើទូក

  • បោះពុម្ព

ប៉ុន្មានថ្ងៃចុងក្រោយនេះ រូបភាព និងវីដេអូជាច្រើនលើទូករបស់ Tangmo ក្នុងថ្ងៃកើតហេតុត្រូវបានបង្ហោះចេញជាបន្តបន្ទាប់ ធ្វើឲ្យមហាជននាំគ្នាឆ្ងល់ថា អ្នកណាជាអ្នកធ្វើរឿងទាំងនេះ ព្រោះគ្រប់គ្នាដឹងហើយថា Tangmo បានលាចាកលោកទៅហើយតាំងពីថ្ងៃទី២៤ ខែកុម្ភៈ។

ជុំវិញរឿងនេះ ក៏ត្រូវបានប៉ូលីសជំនុំជម្រះអស់ហើយដែរថា ជាករណីឧប្បត្តិហេតុ ពោលគឺកើតពីការធ្វែសប្រហែសរបស់អ្នកជិះទូកជាមួយ Tangmo ដែលមិនបានមើលខុសត្រូវការពារគ្នាឲ្យបានល្អ រហូតមានរឿងបែបនេះ។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ពិធីករ Noom Kanchai បានអញ្ជើញ Gatick មកសម្ភាសផ្ទាល់ ដើម្បីជជីកសួរនូវអ្វីដែលបានកើតឡើង។

ពេលបានអង្គុយចំពោះមុខគ្នា ពិធីករ Noom បានសួរថា មានអារម្មណ៍យ៉ាងណាដំបូង ពេលបានឃើញរូបទាំងនោះ? Gatick ក៏ឆ្លើយថា៖ «ខ្ញុំគ្រាន់តែឆ្ងល់ ថាអ្នកណាជាអ្នកធ្វើ? អាចថាអ្នកខ្លះជាអ្នកធ្វើ ប៉ុន្តែឆ្ងល់ថា ពួកគេអាចធ្វើវាបានដោយរបៀបណា? ដំបូងអ្នកម៉ែ (ម្ដាយ Tangmo) សង្ស័យថាជា Gatick អ្នកធ្វើ តែខ្ញុំតបវិញថាមិនបានធ្វើទេ អាចឲ្យប៉ូលីសស៊ើបខ្ញុំបាន។»។ ងាកមក ពិធីករវិញ បានលើកឡើងថា៖ «លោក Achariyak គិតថាការស្លាប់របស់ Tangmo ជាអំពើឃាតកម្ម ឯអ្នកម៉ែវិញពីដំបូង មិនបានគិតដល់រឿងនេះទេ តែពេលរូបភាពត្រូវបានបង្ហោះជាបន្តបន្ទាប់ អ្នកម៉ែក៏សង្ស័យដូចលោក Achariyak ដែរថាជាអំពើឃាតកម្ម»។

ប៉ុន្តែងាកទៅ Gatick ដូចជាមិនសូវជាភ័យបារម្ភអ្វីទាំងអស់ ដោយបង្ហាញមុខលើកនេះ នាងនិយាយដោយចិត្តក្លាហាន លាយទាំងសើចទៀត មិនខ្វល់អ្នកណាចោទឡើយ។ នាងបានតប ដោយបានលើកឡើងថា៖ «បើសិនមានអ្វីធ្វើឲ្យខ្ញុំមិនសប្បាយចិត្ត ខ្ញុំនឹងប្ដឹងភ្លាម»។ Noom លាន់មាត់ថា «អូហូ ខ្ញុំមានអារម្មណ៍ថាអ្នកប្រែខ្លាំងមែនទែន ដូចបាតដៃខ្នងដៃអ៊ីចឹង គឺប្លែកខុសពីពេលសម្ភាសដំបូងកាលពី ៣ ខែមុន គឺឆ្ងាយតែម្ដង»។

ជាក់ស្ដែង ករណីដែលទើបកើតឡើងថ្មីៗនេះ ពិតជាធ្វើឲ្យគ្រប់គ្នាវិលវល់អស់ហើយ ទាំងមិនដឹងថាតើការពិតយ៉ាងណាឲ្យប្រាកដ ពិសេសក្រោយពេលលេចរូបភាពជាច្រើនចេញពីថ្ងៃកើតហេតុ ដែលសុទ្ធតែជារូបមិនធ្លាប់ឃើញមានអ្នកណា Post ពីមុនមក៕

ដកស្រង់ពី៖ Sabay