Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

7 ចំណុចលេចធ្លោ ដែលអ្នកមិនធ្លាប់ ដឹងអំពី ទូរស័ព្ទដៃ SAMSUNG GALAXY A

  • បោះពុម្ព

ជាមួយ នឹងការរីកដុះដាល នៃបច្ចេកវិទ្យា អ្នកប្រើប្រាស់តែងតែ ផ្តោតការចាប់អារម្មណ៍ ទៅលើបច្ចេកវិទ្យា ចុងក្រោយបង្អស់ ដែលក្រុមហ៊ុន ឬក៏ផលិតករនីមួយៗ សម្រេចបាន ប៉ុន្តែ ពេលខ្លះពួកគេក៏អាចរំលងនូវ អ្វីដែលពិសេសស្រប ទៅនឹងតម្រូវការ ពិតរបស់ពួកគេ។

ដោយសារតែ Samsung Galaxy A Series បានបង្ហាញរូបរាង តែមួយរយៈខ្លី ក៏លេចវត្តមានរបស់ Samsung Galaxy S6/ S6 Edge មកតែម្តង ទើបធ្វើឲ្យអ្នកប្រើប្រាស់ ហាក់មើលរំលងនូវលក្ខណៈ សម្បត្តិដ៏អស្ចារ្យរបស់ Samsung Galaxy A Series សមត្ថភាពខ្ពស់ ស្របនឹងតម្រូវការរបស់យុវវ័យ ចំណែកតម្លៃ ក៏អាចប្រកួតប្រជែង នៅលើទីផ្សារបាន យ៉ាងងាយស្រួល ។

សូមក្រលេកមើលទាំងអស់គ្នា ខាងក្រោមនេះ គឺជាចំណុចលេចធ្លោរបស់ Samsung Galaxy A Series ដែលអ្នកអាច នឹងមិនបានដឹង។

១. រាងស្លីម៖ Samsung Galaxy A3, A5, និង A7 រចនាឡើងពីតួលោហៈ រូបរាងយ៉ាងពិសេស ដែលមានកម្រាស់ស្តើងបំផុត កាលីបបំផុត សម្រាប់យុវវ័យ មានច្រើនពណ៌ និងទំហំ សម្រាប់ជ្រើសរើស។

២. អេក្រង់ភ្លឺច្បាស់៖ បំពាក់ដោយបច្ចេកវិទ្យា អេក្រង់ Super AMOLED និងកញ្ចក់រឹងមាំ ផ្តល់ភាពភ្លឺ ច្បាស់ពណ៌ធម្មជាតិ ទោះបីស្ថិតនៅក្រោម ពន្លឺថ្ងៃយ៉ាងណាក្តី។

៣. កាម៉េរ៉ាភ្លឺច្បាស់ មុខងារបញ្ជាថតរូប selfie យ៉ាងទំនើប៖ Samsung Galaxy A ពិតជានឹងមិនធ្វើឲ្យ លោកអ្នកខកបំណងឡើយ ជាមួយនឹងមុខងារ ថតរូបដោយប្រើកាយវិការ និងស្តាយ៍ ថតរូបប្លែកៗ ជាច្រើន ជាមួយនឹងកាម៉េរ៉ាមុខភ្លឺច្បាស់ រហូតដល់ទៅ 5 មេហ្គាភិចសែល ដោយប្រើតែសម្លេង ឬ ដៃជាសញ្ញា ហើយផ្តល់នូវ ទំហំរូបភាពធំ ពណ៌ធម្មជាតិ ភ្លឺច្បាស់។

៤. ក្រាហ្វិចសម្រាប់វីដេអូ និងហ្គេម៖ ប្រសិនបើលោកអ្នក ចូលចិត្តមើលវីដេអូ និងលេងហ្គេម លើទូរស័ព្ទ ដៃ លោកអ្នកប្រាកដជា នឹងភ្ញាក់ផ្អើលចំពោះ ក្រាហ្វិចដ៏អស្ចារ្យ រូបភាពភ្លឺច្បាស់ ព្រមទាំងចលនា ល្អឥតខ្ចោះ គួរឲ្យជក់ចិត្ត ដែលលោកអ្នកមិនធ្លាប់ដឹង។

៥. ស៊ីមហាយប្រីត៖ លោកអ្នកអាចប្រើប្រាស់ ជាមួយនឹងស៊ីមណាណូ និងស៊ីមធម្មតា ឫក៏ប្រើជាកន្លែងដាក់ម៉ែមម៉ូរីកាតប្រភេទ Micro SD ដើម្បីពង្រីកទំហំផ្ទុក ឯកសារឲ្យកាន់តែ ធំទូលាយផងដែរ។

៦. បន្ថយការរំខាន លើប្រព័ន្ធសម្លេង៖ កាន់តែអស្ចារ្យ ជាមួយនឹងការគ្រប់គ្រង សម្លេងបានយ៉ាង ច្បាស់ល្អ និងជួយកាត់បន្ថយសម្លេង រំខានដែលធ្វើឲ្យ ប៉ះពាល់ដល់ការ សន្ទនារបស់លោកអ្នក

៧. ប្រព័ន្ធស្តង់ដារថ្មី សម្រាប់ការទំនាក់ទំនងសង្គមបានលឿន៖ Samsung Galaxy A3, A5 និង A7 ក៏មានភ្ជាប់ជាមួយនូវ LTE បួនប្រភេទ ដែលអាចជួយសម្រួលដល់ការបង្ហោះរូបភាព និងវីដេអូទៅលើ ប្រព័ន្ធបណ្តាញសង្គមបានយ៉ាងងាយស្រួល និងរត់ដោយ Snapdragon 615 ស៊ីភីយូ ។

មិនថាជាយុវវ័យ តែបើអ្នកជា មនុស្សទាន់សម័យ Samsung Galaxy A ពិតជាជម្រើសមួយ ដែលអ្នកគួរពិចារណា។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់ រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ ផ្សេងៗ ប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនួន 307.000 នាក់ នៅទូទំាង 84 ប្រទេសដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក៕

ដកស្រង់ពី៖ khmer not