Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

YG ឆ្លើយតបហើយចំពោះរូបបែកធ្លាយដែលល្បីថា Jennie និង V លួចជួបគ្នាក្នុងឡាន

  • បោះពុម្ព

បណ្ដាញផ្សព្វផ្សាយជាច្រើនបានចុះផ្សាយតៗគ្នា ចំពោះរូបភាពមួយសន្លឹកដែលអ្នកប្រើបណ្ដាញសង្គម សង្ស័យថាជា V (BTS) និង Jennie (BLACKPINK) រហូតធ្វើឲ្យកើតជាចចាមអារ៉ាមថា អ្នកទាំង ២លួចទាក់ទងគ្នា ហើយក៏ស្របពេលដំណឹងចចាមអារ៉ាមស្នេហាថា Jennie បែកពី G-Dragonផង។

រូបភាពមួយសន្លឹកនេះ ពិតជាជះឥទ្ធិពលខ្លាំង និងលឿនបំផុត បង្កជាចលាចលខ្លាំងនៅព្រឹកថ្ងៃទី២៣ ខែឧសភា នេះ។ ទោះជាយ៉ាងណា ពេល YG ទទួលដំណឹងនេះហើយ ភ្លាមៗ ក៏ចេញឆ្លើយតប ដោយពាក្យខ្លីមួយម៉ាត់ថា៖ «ពួកយើងគ្មានអ្វីត្រូវនិយាយទេ» ស្របពេលក្រុមអ្នកសារព័ត៌មានព្យាយាមទាក់ទងទៅ Big Hit ដែរ ប៉ុន្តែមិនទាន់ទាក់ទងបាន។

ជាការពិត រូបភាពនេះដែរ ត្រូវបានអ្នកប្រើបណ្ដាញសង្គម លើកឡើងថា ពួកគេសង្ស័យ V និង Jennie ធ្វើដំណើររួមគ្នាទៅកោះ Jeju។ ទោះបីមានអ្នកគិតថានេះជារូបពិត ប៉ុន្តែនៅមានអ្នកអះអាងដាច់ខាតថា អ្នកនៅក្នុងរូបនោះ ពុំមែនជា V ឬ Jennie នោះទេ តែអាចថាអ្នកនៅក្នុងរូបនោះ មានភិនភាគស្រដៀងអ្នកទាំង ២។ ចំណែកការពិតយ៉ាងណា គ្រប់គ្នានៅរង់ចាំការបញ្ជាក់បន្ថែមពីផលិតកម្ម Big Hit ឲ្យកាន់តែច្បាស់៕

ដកស្រង់ពី៖Sabay