Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វ៉ាង ស្រីណូ ត្រូវម្ចាស់​សំអាងការ ចេញមុខ​ប្រតិកម្មជំនួស រឿងគេ​រិះគន់ថា ស្លៀកឈុត​ប្រពៃណីថៃ

  • បោះពុម្ព

ភ្នំពេញ៖ តារាសិចស៊ី វ៉ាង ស្រីណូ ថ្មីៗនេះ បានទទួលរងព្រនង់ នៃការរិះគន់យ៉ាងចាស់ដៃ ក្រោយពីនាងត្រូវ បានអ្នកលេង Facebook មួយចំនួន បានយករូបរបស់នាង ថតបង្ហាញម៉ូដឲ្យ ហាងសំអាងការមួយ ដែលគ្រងឈុតកូនក្រមុំ បែបរចនាបថថៃ ហើយនាងត្រូវ បានទស្សនិកជន លើកឡើងថា បែរជាចូលរួម លើកកម្ពស់ប្រពៃណី គេមិនខ្វល់ពីប្រពៃណីជាតិ យើងទៅវិញ ។

បន្ទាប់ពីតារាសម្តែង និងជាតារាចម្រៀង កញ្ញា វ៉ាង ស្រីណូ បានវិលចូលមក ប្រឡូកសិល្បៈជាថ្មី គេឃើញវត្តមានរបស់នាង មានការមមាញឹកជាមួយ ការងារខ្លាំងមិនចាញ់ តារាសិចស៊ីស្រករក្រោយឡើយ ។ ប៉ុន្តែទន្ទឹមនឹងការងារសិល្បៈ កំពុងតែមានសន្ទុះ ទៅមុខនោះ នាងក៏ត្រូវបានទស្សនិកជន ធ្វើការរិះគន់ ទៅលើនាងដែល យករូបសម្រស់ ទៅថតបង្ហាញ ម៉ូដសម្លៀកបំពាក់ កូនក្រមុំបែបជា ទម្រង់របស់ថៃ បង្អួតភ្នែកមហាជន ដោយមិនមាន ការក្រែងចិត្ត ឬគិតឲ្យច្បាស់ថា អ្វីដែល នាងបង្ហាញទៅនេះជាការលើកស្ទួយ ប្រពៃណីខ្មែរ ឬក៏ប្រពៃណីប្រទេសជិតខាង ។

ទាក់ទងទៅ នឹងការរិះគន់ លើការតុបតែងខ្លួន របស់តារាស្រីរូបនេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ទៅម្ចាស់សាមីខ្លួន ដើម្បីសាកសួរបានទេ ។ តែនៅក្នុងនោះ ម្ចាស់សំអាងការ ដែលជួលនាង ថតស្ពតឲ្យ បានចេញមុខ បកស្រាយប្រាប់ គេហទំព័រយើងឲ្យដឹងថា «ខ្ញុំពិតជាមិនអស់ចិត្ត ក្នុងការចោទថា សំអាងការខ្ញុំ ស្លៀកខោអាវថៃ ព្រោះអ្វីៗធ្វើឡើង ដោយទឹកដៃកូនខ្មែរ ទាំងអស់ សូម្បីតែការស្លៀកសំពត ក៏មានរចនាបទខ្មែរដែរ តែខ្មែរមួយចំនួនតូច យល់ថា វាជារបស់ថៃ ទៅវិញនេះគឺជារឿងដែលយល់ ច្រឡំធំមែនទែន»។

លោកបន្តថា រវាងថៃហ្នឹងពិបាក ក្នុងការបែងចែង វប្បធម៌ណាស់ ព្រោះវាស្រដៀងគ្នា តែបើរចនាបទ ខ្មែរសំពតគឺ បត់ស្អាតត្រឹមត្រូវ មិនមែនដេរស្រាប់ៗ ដូចថៃទេ ហើយស្បៃយើង ក៏មានលក្ខណៈស្អាតជាងដែរ ។ អ្វីដែលសំខាន់ខោអាវនេះ មិនមែនខោអាវ ដែលទិញពីថៃ ដូចសំអាងការមួយចំនួន គឺធ្វើនៅខ្មែរពិត ៗ វាពិតជាស្នាដៃពិត របស់កូនខ្មែរ ហេតុដូច្នេះមុនពេល រិះគន់គួរណាស់ តែស្វែងពីសំលៀកបំពាក់ របស់គេ និងខ្មែរឲ្យចាស់ជាមុនសិន ។

កន្លងមកគេមិនបានឃើញ ក្រសួងវប្បធម៌នឹង វិចិត្រសិល្បៈ អប់រំម្ចាស់សំអាងការ ទាំងឡាយឲ្យយល់ថា តើសំលៀកបំពាក់ណាមួយ ទើបជាឈុតប្រើ ក្នុងពិធីមង្គលការពិតប្រាកដ ព្រោះខោអាវក្នុង ថ្ងៃមង្គលនេះ ហាក់មានការវិវត្តន៍ ឥតឈប់ឈរ រហូតស្ទើរតែរកមិន ឃើញនូវចំណុច រួមមួយទៅហើយ ៕

ដកស្រង់ពី៖ khmer-note