Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គង់ សុជាតិ លេចឮថា​ផ្ទុះ​ រឿង​ប្រ​ចណ្ឌ​ប្ដី

  • បោះពុម្ព

ភ្នំពេញ៖ របត់ថ្មីនៃសិល្ប ការិនីស្រីល្បីៗ គឺមានប្ដី មានអាយុក្មេងជាងខ្លួន ដូចជាអ្នកនាង គង់ សុជាតិ អ្នកនាង ខាត់ សុឃីម និង អ្នកនាង ឆៃ លីដាឡែន ជាដើម ដែលសា្វមីពួកគេ មានអាយុប្អូន ដោយម្នាក់ៗជិត ដប់ឆ្នាំឯណោះ ។

អាចជានិស្ស័យ គូព្រេងនាំឲ្យពួកគេ បានប្ដីក្មេងៗ និងសង្ហាៗ ដែលមនុស្សទូទៅ ច្រណែនពួកគេមិនតិចទេ ។ អ្នកទាំងបីមិន ទាន់មាន នរណាម្នាក់ លេចឮរឿង រង្គោះរង្គើ ឬប្រចណ្ឌប្ដី សង្ហាៗរបស់ខ្លួនឡើយ តែថ្មីៗប្រភពពី អ្នកសិល្បៈម្នាក់ បាននិយាយថា ចំណងស្នេហ៍អ្នកនាង គង់ សុជាតិ និងស្វាមីលោក ជា វិបុល កើតរឿងរ៉ាវ ប្រចណ្ឌគ្នាផ្ទុះឡើង ។

ជាការពិតចាប់ តាំងពីអ្នកទាំងពីរ ចែកទូរទស្សន៍គ្នាធ្វើការ ដោយម្នាក់នៅហង្សមាស ម្នាក់នៅ ម៉ាយធីវី រួចមក អ្នកទាំងពីរបានជួបគ្នា នៅវេលាពាក់ៗ កណ្ដាលអធ្រាត្រឯណោះ ព្រោះទម្រាំ ចប់ការងារ រៀងៗខ្លួន ដែលស្ទើរតែ គ្មានពេលលំហែ និងបានសាងភាព ផ្អែមល្ហែមជាមួយគ្នាឡើយ ។ ប៉ុន្តែចំណុចនេះ មិនមែនជា បញ្ហាសម្រាប់ អ្នកទាំងពីរ ឡើយ ក្នុងជីវភាពជា ប្ដីប្រពន្ធ ព្រោះអ្នកទាំងពីរ សង្វាតរកប្រាក់ ដើម្បីទ្រទ្រង់ជីវភាព ដូចអ្នកនាង សុជាតិ ធ្លាប់និយាយថា លុយតិច លុយច្រើនមិនសំខាន់ សំខាន់ខំរកលុយ ព្រោះពេលនេះ នៅមានកាងារធ្វើ និងគេផ្ដល់កិត្តិយស ឲ្យខំធ្វើទៅ ។

គេសង្កេតឃើញ អ្នកនាង គង់ សុជាតិ តែងតែទៅអើត លោក ជា វិបុល មួយភ្លែតៗ ពេលលោក កំពុងធ្វើការ ដូចមានរឿង អ្វីមិនសូវស្រួល ឬមិនទុកចិត្តកើតឡើង តែប្រភពនោះ  បានបន្តថា អ្នកនាង សុជាតិ ហាក់កើត ចិត្តប្រចណ្ឌ ជាមួយសិល្បការិនីម្នាក់ ដែលតែងតែនិយាយ លេងសើចជ្រុល ជាមួយស្វាមីអ្នកនាង ។ នាងមិនចង់ឲ្យអ្នកណាមកបំពាន លើកម្មសិទ្ធិអ្នក នាងឡើយ និងមិនចង់ឲ្យមាន ព័ត៌មានមិនល្អកើត ឡើងឡើយ ព្រោះនាងស្រឡាញ់ កេរ្តិ៍ឈ្មោះ មុខមាត់ និងមុខរបររកស៊ី ។

ដូចនេះអ្នកនាងឆ្លៀត ពេលមកមើលខ្លះៗ ដើម្បីបញ្ជាក់ថា ស្វាមីមានម្ចាស់ កុំចេះតែហ៊ាន ។ គង់ សុជាតិ មិនបានរករឿង ស្វាមី ជាទីស្រឡាញ់ សំណប់ចិត្តឡើយ ពោលគ្រាន់តែអន់ចិត្ត ជាមួយអ្នកដែល មិនចេះប្រមាណខ្លួន លេងសើច មិនដឹងប្ដីគេ ប្ដីឯងប៉ុណ្ណោះ ថាឲ្យចេះគិត ពីអារម្មណ៍ មនុស្សស្រី ដែលស្រឡាញ់ប្ដី ។ អ្នកនាង គង់ សុជាតិ មិនទាន់សុំការបំភ្លឺបានទេ ចំពោះរឿងថា ពិតជាប្រចណ្ឌលោក ជា វិបុល ឬយ៉ាងណា ខណៈដែល អ្នកនាង ហាក់កាន់តែ រវល់ស្ទើរតែគ្មាន ពេលបកស្រាយ រឿងអ្វីឡើយ ។

គង់ សុជាតិ ត្រូវបានគេ ចាត់ទុក ជាតារាស្រីដែល មានទ្រព្យសម្បត្តិ ហ៊ីហារម្នាក់ផងដែរ គ្រាន់តែអ្នកនាង មិនសូវអួត ដូចអ្នកសិល្បៈមួយចំនួន ពិសេសអ្នក នាងព្យាយាមលាក់ រឿងគ្រប់យ៉ាងទុកក្នុងចិត្ត ៕

ដកស្រង់ពី៖ khmer-note