បណ្តាញសង្គម

វែកមុខឃើញហើយពីភិនភាគបុរសម្នាក់ ប្រើប្រាស់ Facebook Tangmo Nida

រឿងក្ដីរបស់អតីតតារាសម្ដែងថៃ Tangmo Nida បានក្លាយទៅជាប្រធានបទក្ដៅគគុកម្ដងទៀត បន្ទាប់ពី បណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់នាង មានសកម្មភាពបង្ហោះរូប និងបង្ហោះវីដេអូជាបន្តបន្ទាប់ ដែលមហាជនងឿងឆ្ងល់ជាខ្លាំង ថាតើអ្នកណាជាអ្នកនៅពីរឿងនេះ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ និងបន្ទាប់ពីបូជាសព Tangmo Nida រួចរាល់កាលពីថ្ងៃទី២៤ ខែឧសភា ក្រុមប៉ូលិស បានខិតខំវែកមុខពិតជននៅពីក្រោយបញ្ហានេះ។ ជាលទ្ធផលនៅព្រឹកថ្ងៃទី២៦ ខែឧសភា នេះ ព័ត៌មានថៃបានចុះផ្សាយព្រោងព្រៀតពីបុរសម្នាក់មានឈ្មោះ Bang Jack គឺជាអ្នកប្រើប្រាស់ ទូរសព្ទដៃរបស់ Tangmo Nida។

បច្ចុប្បន្នបុរសរូបនេះ កំពុងរស់នៅក្នុងរដ្ឋ សហរដ្ឋអាមេរិក ហើយប៉ូលិសរកឃើញថាសកម្មភាពទូរសព្ទ របស់ Mo ប្រើប្រាស់នៅរដ្ឋ Boston។ Bang Jack បានរៀបរាប់ថាលោកទទួលទូរសព្ទ Mo ជិតមួយ សប្ដាហ៍ហើយ ដែលទូរសព្ទត្រូវបាន ម្ដាយរបស់ Mo បានផ្ញើឱ្យលោក។ មួយវិញទៀតរាល់ការបង្ហោះទាំងអស់សុទ្ធបានសុំការអនុញាតិពីម្ដាយ Mo។

Bang Jack បន្តថានៅក្នុងទូរសព្ទ បានលុបរូបថត និងវីដេអូ ២ ទៅ ៣ពាន់រូបភាព ហើយជាច្រើន ដែលត្រូវបានលុបនោះ លោកយកបានមកវិញខ្លះហើយ។បុរសនេះបានលើកឡើងថា Gatick ជាអ្នកចុងក្រោយបានប្រើប្រាស់ទូរសព្ទនេះ នៅពេល Tangmo បាត់ខ្លួនភ្លាមៗ ហើយ Gatick នៅមានបញ្ហាជាច្រើនត្រូវដោះស្រាយមុខផ្លូវច្បាប់។ ហើយនៅមិនយូរទៀតទេ លោកនឹងត្រឡប់មកពីប្រទេសថៃ ដើម្បីដោះបញ្ហាទាំងនេះ៕

ដកស្រង់ពី៖Sabay