Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

MV ថ្មីបទ “3Some” របស់ ពូឃ្លាំង ឮតែភ្លេងងក់ក្បាលតាម

  • បោះពុម្ព

ស្វាគមន៍ការវិលត្រឡប់មកជាថ្មីក្នុងវិស័យសិល្បៈ តារាចម្រៀង និងរ៉េបល្បីឈ្មោះ ពូឃ្លាំង ទើបបញ្ចេញ MV ថ្មីជាចំណងដៃជូនអ្នកគាំទ្រ ដែលមានចំណងជើងថា “3Some” ពិតជាពីរោះប្លែកត្រចៀក ទាំងទំនុកច្រៀង និងសាច់ភ្លេង។

MV ថ្មីបទ “3Some” គឺជាសមិទ្ធផលថ្មីរបស់តារាចម្រៀងជើងចាស់ ពូឃ្លាំង ធ្វើឡើងយ៉ាងពិសេស សម្រាប់អ្នកគាំទ្រ។ “3Some” ជាប្រភេទបទចម្រៀងបែបសប្បាយ ទំនុកច្រៀងនិយាយអំពីស្រីស្អាត ប្រុងសង្ហា៣នាក់ ជួបជុំគ្នាយ៉ាងរីករាយ ហើយសាច់ភ្លេងបទនេះក៏បានលាយបញ្ជូលរវាងឧបករណ៍ភ្លេងសម័យ ជាមួយឧបករណ៍ភ្លេងខ្មែរផងដែរ ដែលធ្វើឱ្យបទនេះកាន់តែពីរោះរណ្ដំអារម្មណ៍ ធ្វើឱ្យមហាជនស្ដាប់ហើយរីករាយទៅតាមបទចម្រៀងនេះ។

រម្លឹកផងដែរដាបទ “3Some” នេះផលិតឡើងយ៉ាងពិសេសឧទ្ទិសជូនមិត្តភក្ដិជាទីស្រលាញ់ ពូឃ្លាំង ម្នាក់ដែល បច្ចុប្បន្នលោកបានទទួលមរណភាពបាត់ទៅ៕

 

ទស្សនា MV ថ្មី “3Some” ដូចតទៅ៖

ដកស្រង់ពី៖Sabay