បណ្តាញសង្គម

Sony ប្រកាស​ស្មា​ត​ហ្វូ​ន Xperia Z4v

កាលពីខែ មុនក្រុមហ៊ុន Sony ទើបតែប្រកាស ស្មាតហ្វូន Xperia Z4 ក្នុងប្រទេសជប៉ុន ហើយថ្មីៗនេះ ក្រុមហ៊ុនប្រកាស ម៉ូដែលថ្មីមួយប្រភេទ ទៀតគឺ Xperia Z4v ។

Xperia Z4v មានទំហំ៥.២អីុញ អេក្រង់ Quad HD ជាមួយនឹង កម្រិតភិចស៊ែល ៥១៤ ppi ធ្វើឱ្យរូបភាពភ្លឺ ច្បាស់ជាងមុន ។ កាមេរ៉ាមុខ៥ មេហ្គាភិចស៊ែល កាមេរ៉ាក្រោយ ២០.៧ មេហ្គាភិចស៊ែល ។ RAM 3 ជីហ្គាបៃ CPU ប្រភេទ Octar-Core Qualcomm Snapdragon 810 ។ ជាមួយគ្នានេះ ដែរក្រុមហ៊ុន Sony នៅតែរក្សាកេរ្តិ៍ឈ្មោះ របស់ខ្លួនឈរលើបច្ចេកវិទ្យា សម្រាប់មនុស្សជំនាន់ថ្មី ពោលគឺរាល់ស្មាតហ្វូន របស់ក្រុមហ៊ុនមានមុខងារ ការពារការជ្រាបទឹក និងធូលីយ៉ាង មានប្រសិទ្ធភាព ៕

ដកស្រង់ពី៖ កោះសន្ដិភាព