នៅចាំបានទេ កាលពី៣ឆ្នាំមុន ជ្រូកព្រៃ ធ្លាប់ឡើងកូរគណៈកម្មាការផ្អើលពេញឆាក X Factor Cambodia
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានផ្សេងៗ
ជាការពិតណាស់ ទស្សនីយភាពសើចសប្បាយរីករាយផ្អើលពេញឆាក X Factor Cambodia ដែលមិនអាចបំភ្លេចបាន ដោយកញ្ញា ជ្រូកព្រៃ និយាយលេបខាយជាមួយគណៈកម្មាការទាំងបួនកាលពី៣ឆ្នាំមុន។
ជាធម្មតាក្នុងការបើកដំណើរការក្នុងសប្ដាហ៍ដំបូងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក ដូចជា Cambodian Idol, The Voice Cambodia ឬកម្មវិធីប្រលងចម្រៀង X Factor តែងតែបើកក្បាលជាមួយបេក្ខជនកិត្តយសម្នាក់ដើម្បីឡើងមកនិយាយលេងកូរជាមួយគណៈកម្មាការ ដើម្បីបង្ករភាពសប្បាយរីករាយកាន់តែខ្លាំងសម្រាប់ទស្សនិកជន។
ជាក់ស្ដែងបើងាកទៅមើលកាលពី៣ឆ្នាំមុន ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor ក៏ មានបេក្ខជនកិត្តិយសមកចូលរួមផងដែរគឺកញ្ញា ជ្រូកព្រៃ។ ដោយគ្រានោះ ជ្រូកព្រៃ បានបង្ករភាព សប្បារីករាយ តាមរយៈការនិយាយស្ដីផ្ដោះផ្ដង់ជាមួយគណៈកម្មាការទាំង៤សើចផ្អើលពេញឆាកតែម្ដង៕
ទស្សនាវីដេអូខាងក្រោមដូចតទៅ៖
ដកស្រង់ពី៖Sabay