Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយជួប BTS ប្រធានាធិបតី Joe Biden បង្ហោះវីដេអូដោយភ្ជាប់សារដ៏កក់ក្ដៅ អូសរំលងមិនបាន

  • បោះពុម្ព

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ គឺជាពេលកំណត់ដែល ប្រធានាធិបតី Joe Biden និង BTS

ជួបប្រជុំទល់មុខគ្នានៅសេតវិមាន White House ដោយបានលើកជជែកគ្នាពី ឧក្រិដ្ឋកម្មនៃការស្អប់អាស៊ី ក៏ដូចជាសំណេះសំណាលផ្ដោះប្ដូរយោបល់គ្នាមួយចំនួនទៀត។ យុវជនឆ្នើម ដែលជាគ្រាប់ពេជ្រអាស៊ីទាំង ៧រូប ពិតជាទទួលបានឱកាសអស្ចារ្យបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ជាក់ស្ដែង ក្រោយជួបគ្នាហើយ លោកប្រធានាធិបតី Joe Biden ក៏បានបង្ហោះវីដេអូ លើ Twitter ចេញពីជំនួបរវាងខ្លួន និង BTS ដោយបានសរសេរថា៖ «ពិតជាអស្ចារ្យណាស់ដែលបានជួបអ្នក @bts_bighit។

អរគុណចំពោះអ្វីដែលអ្នកកំពុងធ្វើ ដើម្បីបង្កើតការយល់ដឹងជុំវិញ ការកើនឡើងនៃឧក្រិដ្ឋកម្មស្អប់ និងការរើសអើងប្រឆាំងអាស៊ី។ ខ្ញុំទន្ទឹងរង់ចាំការចែករំលែកបន្ថែមទៀត នៃកិច្ចសន្ទនារបស់យើងក្នុងពេលឆាប់ៗខាងមុខនេះ»។ ជាមួយគ្នានោះ ងាកទៅវីដេអូដែល Joe Biden បង្ហោះ ក៏បានបង្ហាញនូវប្លង់សំខាន់ៗ ដោយផ្ដើមដំបូង ពេល BTS ដើរឆ្ពោះទៅរក លោកប្រធានាធិបតី RM បាននិយាយស្វាគមន៍យ៉ាងអង់អាច និងរួសរាយតាមធម្មជាតិរបស់លោកថា៖ «ពិតជាមានកិត្តិយសណាស់ដែលបានមកជួបលោកប្រធានាធិបតី»។

លោក Joe ដែលជាម្ចាស់ផ្ទះក៏បាន តបដោយរាក់ទាក់ថា៖ «ស្វាគមន៍ ម៉ោះៗ អ្នកទាំងអស់គ្នា!»។ នៅពេលចូលជួបក្នុងការិយាល័យ លោកប្រធានាធិបតី Joe ក៏បានមានប្រសាសន៍ថា៖ «ខែនេះជា ខែសំខាន់របស់អាមេរិក! មិត្តភ័ក្តិអាស៊ី អាមេរិករបស់យើងជាច្រើនបានក្លាយជាប្រធានបទ ចំពោះឧក្រិដ្ឋកម្មពិតៗ។ ការស្អប់បានត្រឹមលាក់ទុក នៅពេលដែលមនុស្សល្អលើកឡើងពីវា ហើយនិយាយថាវាអាក្រក់យ៉ាងណា វានឹងធ្លាក់ចុះ! អ៊ីចឹងអរគុណណាស់»។ ជាការឆ្លើយតប RM បាននិយាយថា៖ «ពួកយើងចង់និយាយថា អរគុណដោយស្មោះអស់ពីចិត្ត ចំពោះការសម្រេចចិត្ត តួយ៉ាងដូចជាការចុះហត្ថលេខាលើច្បាប់ COVID Hate Crimes Act។

ដូច្នេះយើងគ្រាន់តែចង់ក្លាយជាជំនួយដ៏តូចមួយ ហើយយើងពិតជាកោតសរសើរដោយស្មោះ ចំពោះ White house និងរដ្ឋាភិបាល ដែលព្យាយាមស្វែងរកដំណោះស្រាយ»។ ប្រធានាធិបតី Joe Biden ៖ «មនុស្សជាច្រើន ខ្វល់ខ្លាំងនូវអ្វីដែលអ្នកនិយាយ ហើយអ្វីដែលអ្នកកំពុងធ្វើ គឺពិតជាល្អសម្រាប់មនុស្សគ្រប់គ្នា។ មិនមែនត្រឹមតែទេពកោសល្យអស្ចារ្យរបស់អ្នកទេ តែក៏សំដៅដល់សារ ដែលអ្នកភ្ជាប់ជាទំនាក់ទំនងដែរ នោះជារឿងសំខាន់»។

នេះជាពេលដែលមិនអាចបំភ្លេចបាន សម្រាប់ប្រវត្តិសាស្ត្រថ្មីរបស់ក្រុមចម្រៀងដែលចាប់ផ្ដើមសាងភាពល្បីល្បាញ ដោយបាតដៃទទេ រហូតសាងកេរ្តិ៍ឈ្មោះអស្ចារ្យក្នុងពិភពតន្ត្រី។ ពិសេសឥទ្ធិពលដែលពួកគេមាន គឺបានមកពីការគាំទ្រពេញទំហឹងរបស់អ្នកគាំទ្រនៅជុំវិញពិភពលោក កើតចេញពីភាពស្មោះត្រង់ និងចេតនាធ្វើឲ្យមនុស្សគ្រប់គ្នារស់នៅក្នុងភាពស្ងប់សុខ និងស្រឡាញ់ខ្លួនឯង៕

ដកស្រង់ពី៖ Sabay