Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Nokia​នឹង​ផលិត​ស្មា​ត​ហ្វូ​ន​វិញ​​នៅឆ្នាំ​2016

  • បោះពុម្ព

នាយកប្រតិបត្តិ ក្រុមហ៊ុនហ្វាំងឡង់ Nokia លោករ៉ាជីវ ស៊ូរីនិយាយថា ក្រុមហ៊ុន Nokia នឹងប្រឡូកទីផ្សារ ស្មាតហ្វូនវិញ ក្រោយខកខានជិត២ឆ្នាំ កន្លងមកនេះបន្ទាប់ពី លក់អាជ្ញាប័ណ្ណ ទៅឱ្យក្រុមហ៊ុន Microsoft ។

ការប្រកាសពី គោលជំហរនេះ ធ្វើឱ្យអតិថិជនជា អ្នកគាំទ្រយូរឆ្នាំ សប្បាយចិត្តចំពោះវត្តមាន របស់ក្រុមហ៊ុនដ៏ល្បីមួយនេះ ។ កាលពីប៉ុន្មាន ខែមុនក្រុមហ៊ុន Nokia បាន ប្រកាសពី Tablet ដំបូងបង្អស់របស់ខ្លួនគឺ Nokia N1 ដែលលក់ដាច់ យ៉ាងខ្លាំងលើពិភពលោក ជាពិសេសនៅ ប្រទេសចិនតែម្តង ។ លោក ស៊ូរី បន្ថែមទៀតថា «ការត្រៀមខ្លួន ប្រកួតប្រជែងក្នុង ទីផ្សារទូរស័ព្ទនេះ យើងត្រូវស្វែងរក ដៃគូសហការគ្នា លើការផ្គត់ផ្គង់ ជាទ្រង់ទ្រាយធំ និងឈរលើគុណភាព ជាចម្បងផងដែរ ព្រោះ កេរ្តិ៍ឈ្មោះ ដ៏ល្បីល្បាញរបស់ ក្រុមហ៊ុន Nokia គឺផ្អែកលើគុណភាព» ។

រីឯអ្នក វិភាគស្ថានភាព បម្រែបម្រួលទីផ្សារ បច្ចេកវិទ្យាអះអាងថា ក្រុមហ៊ុន Nokia អាចនឹងចូល ប្រឡូកក្នុងវិស័យផលិត ស្មាតហ្វូនវិញ តែត្រូវជ្រើសរើស យកប្រព័ន្ធប្រតិបត្តិការ ថ្មីគឺ Android ចៀសវាងប្រព័ន្ធ Windows Phone ដែលបច្ចុប្បន្នពុំទាន់ ទទួលបានភាគហ៊ុន ខ្ពស់នៅឡើយទេបន្ទាប់ ពីដំណើរការលើ ទូរស័ព្ទរបស់ Nokia ៕

ដកស្រង់ពី៖ កោះសន្ដិភាព