Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡានអគ្គិសនីអនាគត Toyota របេះ​ចេញមក​មួយទៀត​ហើយ

  • បោះពុម្ព

បន្ទាប់ពី bZ4X ដែលជារថយន្តអគ្គិសនីទីមួយរបស់ Toyota ត្រូវបានបញ្ចេញមិនបានប៉ុន្មានផង ឥឡូវនេះគឺស្រាប់តែមានតម្រុយអំពីរថយន្តអគ្គិសនីទីពីរគឺ bZ5 ដែលគេសន្និដ្ឋានថា វាជាប្រភេទ Sedan ហើយទំហំរបស់វាស្ថិតនៅចន្លោះរវាង Corolla Altis និង Camry។

ការលេចធ្លាយអំពីរថយន្តអគ្គិសនីថ្មីនេះ គឺបន្ទាប់ពីវាត្រូវគេថតបានក្នុងអំឡុងធ្វើតេស្តបើកបរនៅក្នុងប្រទេសចិន បើទោះជាគេបិទបាំងរូបរាងរបស់វាក៏ដោយ។ ជាមួយគ្នានោះ ព័ត៌មានមួយចំនួនពីវា ក៏ត្រូវគេដឹងដែរ ដូចជាទំហំ ដោយវាមានប្រវែង ៤៧២៥មម ទទឹង ១៨៧៥មម កម្ពស់ ១៤៧៥មម និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ២៨៨០មម។

គេបានកត់សម្គាល់ឃើញថា bZ5 បំពាក់ចង្កៀងមុខ LED ដោយមួយចំហៀងមាន ៤គ្រាប់មានរាងជាបន្ទាត់ដេក រំលេចជាមួយនឹងអំពូល daytime running light។ ឯចង្កៀងក្រោយជារាងឆ្នូតវែង LED ហើយក៏ជាលក្ខណៈពិសេសដ៏ស្រស់ស្អាតផងដែរសម្រាប់រថយន្តសាកភ្លើងមួយនេះ។កាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺផ្នែកខាងក្នុង ពោលគឺបើតាមរូបភាពឱ្យយើងដឹងថា អេក្រង់វារាងបញ្ឈរហើយពិតជាធំមែនទែន។ វាក៏នឹងមានបំពាក់កុងតាក់មួយក្នុងការប្តូរម៉ូដបើកបរ និងដៃចង្កូតកាំ៣ ដែលមានមុខងារសំខាន់ៗ។

អ្វីដែលគេបានដឹងទៀតនោះ គឺ Toyota bZ5 អាចជាន់កប់ដល់ល្បឿន ១៦០គីឡូម៉ែត្រ/ម៉ោង និងត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង e-TNGA ដែល Toyota បានសហការជាមួយ Subaru។ គួររំលឹកថា កាលពីចុងឆ្នាំទៅ Toyota និង Lexus បានរួមគ្នាបង្កើតព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ដោយបានបញ្ចេញរថយន្តអគ្គិសនីសម្រាប់អនាគត ១៥ម៉ូដែល។ ក្នុងនោះគឺឃើញមានរថយន្តមួយជាម៉ូដែល bZ SDN ដែលយើងអាចប៉ាន់ស្មានបានថា វាជារថយន្ត bZ5 នេះតែម្តង៕

ដកស្រង់ពី៖ Sabay