Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំនួយការសម្តេច សាយ ឈុំ ចុះពិនិត្យគម្រោងសាងសង់មណ្ឌលព្យាបាលនិងថែទាំសុខភាពដែលជាជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល

  • បោះពុម្ព

លោក សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសហការី បានចុះពិនិត្យគម្រោងសាងសង់មណ្ឌលព្យាបាលនិងថែទាំសុខភាព ដើម្បីបំពាក់បរិក្ខាវេជ្ជសាស្ត្រនៅខែមិថុនា ឆ្នាំ២០២២ ដែលជាជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល ( Global Life Sharing ) ក្រោមការចង្អុលបង្ហាញពីលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា។

ក្នុងឱកាសចុះពិនិត្យគម្រោងសាងសង់មណ្ឌលព្យាបាលនិងថែទាំសុខភាព លោក សុខ សំណាង ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ លោក ម៉ម ប៊ុននាងប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា ជូនប្រជាពលរដ្ឋ។បន្ទាប់មកលោក សុខ សំណាង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងគម្រោងសាងសង់ មណ្ឌលថែទាំសុខភាពដែលជាជំនួយរបស់អង្គការចែករំលែកសង្គ្រោះជីវិតសកល ដើម្បពិនិត្យការរៀបចំដើម្បីដំណើរការព្យាបាលជូនប្រជាជនក្រីក្រដោយឥតគិតថ្លៃ ក្រោមគម្រោងមនុស្សធម៌របស់អង្គការចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េខាងត្បូង និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕

ដកស្រង់ពី៖ Fresh Nesh