Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ឆន សុវណ្ណរាជ៖ «រឿងរ៉ាវព្យុះភ្លៀង សត្វសាហាវយ៉ាងណា ក៏ពូរាជមិនចុះចាញ់»

  • បោះពុម្ព

ចម្លើយ No របស់ ឆន សុវណ្ណារាជ ទៅលើបេក្ខជន ទុំ សុវត្ថិ ដែលច្រៀងបទ «ស្រលាញ់ស្ទើរលេប» ធ្វើឱ្យបេក្ខជនរូបនេះមិនអាចទៅវគ្គបន្ត ក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol កំពុងធ្វើឱ្យមហាជនមានប្រតិកម្មកាន់តែខ្លាំងឡើង និងមានការជជែកវែកញែកផ្ទុះពេញបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា។

បេក្ខជនខាងលើត្រូវបានមហាជនលើកឡើងថា មានទឹកដមសំឡេងពីរោះរណ្ដំ គួរតែផ្ដល់ឱកាសឱ្យរូបគេបានទៅវគ្គបន្ត ប៉ុន្តែបែរជាធ្លាក់ក្នុងកម្មវិធី ធ្វើឱ្យបេក្ខជនម្នាក់នេះបានត្រឹមស្រក់ទឹកភ្នែក ចាកចេញពីកម្មវិធីទាំងអស់សង្ឃឹម។

យ៉ាងណាមិញស្របពេលការរិះគន់កំពុងផ្ទុះឡើងជាបន្តបន្ទាប់ ពិសេសទៅលើគណៈកម្មការសំឡេងផ្អែម ឆន សុវណ្ណារាជ ស្រាប់តែម្ចាស់បទ «នឹក A ស្រលាញ់ B» រូបនេះ បានបង្ហោះសារមួយ ធ្វើឱ្យអ្នកគាំទ្រយល់ថា ជាការឆ្លើយតបចំពោះការរិះគន់ទាំងនោះ។

កាលពីថ្ងៃទី១ ខែមិថុនា ២០២២ លោក ឆន សុវណ្ណរាជ បានបង្ហោះសារមួយក្រោយពេល Live ចប់ជាមួយអ្នកស្រី ស្រីអូន សម្រស់ធម្មជាតិ ដោយលោកបានសរសេររៀបរាប់ថា៖ «ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមកlive កើបលុយជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោងក៏រត់ចោលគាត់ដោយសារតែ ទុរេន រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់តែមកចេញនឹងក្លិនទុរេននឹងតែម្តងស្បថ» តារាចម្រៀងវ័យជ្រេរូបនេះ សរសេរបន្តទៀតថា៖ «យកពេលវេលាដ៏មានតម្លៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile ស្រលាញ់អ្នកទាំងអស់គ្នា love you»** ។

ដោយសារគាប់ជួនមហាជនកំពុងមិនសូវពេញចិត្តចំពោះចម្លើយ NO ទៅលើបេក្ខជន ទុំ សុវត្ថិ ផងនោះ នាំឱ្យមហាជនគិតថា លោក ឆន សុវណ្ណារាជ កំពុងវាយបក ដាក់ផ្លែផ្កា ទៅកាន់អ្នករិះគន់វិញ។

យ៉ាងណាមិញគណៈកម្មការរូបនេះក៏បានពន្យល់ទៅកាន់សំណេររបស់ខ្លួនវិញផងដែរថា៖ «ជូនដល់មនុស្សជាទីស្រលាញ់ ខ្ញុំតែងតែសរសេរពាក្យនេះរហូត រឿងខួរក្បាលខ្ញុំមិនមែនធុងសំរាម តាមសង្ឃដិការបស់លោកគ្រូ គូ សុភាព មិនមែនថាឱ្យបងប្អូនទេ សរសេរមករហូត ហើយការសរសេរមួយនេះ គឺចង់ប្រាប់ពីហេតុផលដែលខ្ញុំឡាយសុខៗក៏បាត់ខ្លួនដោយសារចាញ់ក្លិនទុរេន ម៉េចក៏បានជាទៅជាថាខ្ញុំថាឱ្យបងប្អូនទៅវិញ សូមមេត្តាយល់ក្នុងផ្លូវល្អផង» ៕

ដកស្រង់ពី៖Sabay