Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លើកដំបូងក្នុងជីវិត សុខ សីឡាលីន យំលែងខ្មាសគេក្នុងកម្មវិធី ព្រោះបេក្ខភាព Cambodian Idol ម្នាក់

  • បោះពុម្ព

សម្រាប់សប្ដាហ៍ទី ៥ នៃកម្មវិធី Cambodian Idol បេក្ខភាពជាច្រើននៅតែបន្តបង្ហាញសមត្ថភាព ទាក់ចិត្តគណៈកម្មការឲ្យប្រគល់ YES ឲ្យ ដើម្បីមានសិទ្ធិឈានទៅវគ្គបន្តទៀត។

ក្នុងចំណោមអ្នកដែលឡើងបង្ហាញសំនៀងក្នុងកម្មវិធី មានបេក្ខភាពម្នាក់ដែលគ្រប់គ្នាចាំជាប់ក្នុងចិត្ត និងចាប់អារម្មណ៍ជាងគេ នោះគឺ ណាន វីសារ។ ក្រៅពីសំឡេងពីរោះ វីសារ មានទាំងរូបសម្រស់ ការតុបតែងខ្លួនសមជាតារា ពូកែដាក់អារម្មណ៍ក្នុងបទចម្រៀង រហូតធ្វើឲ្យគណៈកម្មការ សុខ សីឡាលីន ស្រក់ទឹកភ្នែក។ ពេលរាក់ទាក់ស្វាគមន៍ គ្រប់គ្នារួម ដល់ពេល វីសារ បង្ហាញសមត្ថភាព ដោយលោកបានលើកយកបទចម្រៀង «តើបងមានថ្ងៃនោះទេ» មកបកស្រាយ ថែមទាំងប្រកាសថាផ្ញើជូនជាពិសេសដល់ Judge សុខ សីឡាលីន ទៀត។

ច្រៀងមិនទាន់ចប់ស្រួលបួលផង Judge នារីរូបនេះក៏ស្រាប់តែស្រក់ទឹកភ្នែក ដោយដំបូង Judge ៣នាក់ ទៀតគិតថា នាងសម្ដែង ប៉ុន្តែទើបដឹងថា សីឡាលីន យំពិតមែន។ ហេតុផលពីក្រោយ ក៏ព្រោះនាង ក្ដុកក្ដួលខ្លាំងពេក នឹងអត្ថន័យបទចម្រៀង ដែលបុរសម្នាក់ច្រៀងលួងលោមមនុស្សជាទីស្រឡាញ់ ហើយផ្ដល់ក្ដីសង្ឃឹម ប្រាថ្នាចង់មើលថែអស់មួយជីវិត។

តាមការរៀបរាប់ សីឡាលីន ថា៖ «និយាយត្រង់ ក្នុងជីវិតខ្ញុំ ក្រៅតែពីប៉ាម្នាក់ មិនដែលមានបុរសណាផ្ដល់ភាព...គេហៅថាកក់ក្ដៅ...សូម្បីតែបងប្រុស ក៏គាត់អត់ដែលផ្ដល់ភាពកក់ក្ដៅ ហើយក៏កម្រមានបុរសណាដែលនិយាយពាក្យលួងលោម ផ្អែមល្ហែម ដែលក្នុងន័យថាលើកទឹកចិត្ត ជាមនុស្សស្រីម្នាក់ដែលថា...ខ្ញុំរាល់ថ្ងៃដូចជាប្រុសផងស្រីផង… តែគ្រាន់តែថាមិនមែនរំភើបអីទេ គឺរំភើប គាត់បាញ់ព្រួញមកចំៗពេក ចំចំណុចអ្វីដែលយើងកំពុងតែខ្វះខាត។ ពេលខ្លះនិយាយត្រង់ហ្មង ឃើញក្ដីសុខរបស់គ្រួសារបង ញ៉ា (ឱក សុគន្ធកញ្ញា) ធ្វើឲ្យខ្ញុំរំភើបមែន...ប្រហែលជាខ្ញុំរឹងមាំពេកទេដឹង បានជាខ្ញុំកម្រជួបបុរសណាដែលគាត់ចងជួយមើលថែ»។

ក្រោយស្ដាប់ការរៀបរាប់អស់ហើយ គ្រប់គ្នារឹតអាណិត សុខ សីឡាលីន ដែលជាមនុស្សស្រីរឹងមាំមែន ប៉ុន្តែឯកា ហើយអ្នកគាំទ្របានលើកទឹកចិត្តគ្រប់គ្នា។ ងាកមក វីសារ វិញ ធ្វើបានយ៉ាងល្អ រហូតគណៈកម្មាការរកពាក្យរិះគន់គ្មាន ដោយសារលោកធ្វើបានល្អទាំងព្រម ដូច្នេះជាលទ្ធផលលោកអាចទទួលបាន YES ដល់ទៅ ៤ ពីគណៈកម្មការ។ រង់ចាំទស្សនាភាគបន្តនូវការប្រកួតប្រជែងក្នុងកម្មវិធី តើបេក្ខភាពរូបភាពនឹងបង្ហាញទេពកោសល្យអស្ចារ្យយ៉ាងណាទៀត?

 

ដកស្រង់ពី៖Sabay