Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដោយសារ BTS ធ្វើឲ្យ Joe Biden កើនអ្នក Like និង Tweet ច្រើនមិនធ្លាប់មានក្នុងជីវិតជាប្រធានាធិបតី

  • បោះពុម្ព

ប្រិយមិត្ត ប្រហែលជាបានឮពីព័ត៌មាន BTS ចូលជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃទី ៣១ ខែឧសភា ដើម្បីពិភាក្សាអំពីការកើនឡើងនៃឧក្រិដ្ឋកម្មស្អប់អាស៊ី និងកិច្ចពិភាក្សាចម្រុះមួយចំនួនហើយ។

រូបថត និងវីដេអូឃ្លីប ចេញពីកិច្ចប្រជុំនេះ ត្រូវបានចែករំលែកនៅលើ Twitter ជាច្រើន នៅមួយរយៈចុងក្រោយនេះ។ ជាមួយគ្នានោះ Tweet មួយចំនួនត្រូវបាន Share ដោយគណនី Twitter ផ្ទាល់ខ្លួនរបស់ប្រធានាធិបតី Joe Biden ហើយ Tweet ពិសេសមួយឥឡូវនេះ បានក្លាយជា Post ល្បីជាងគេ (TOP POST) របស់លោក ក្នុងប្រវត្តិសាស្ត្រ អំឡុងពេលធ្វើជាប្រធានាធិបតីរហូតមកដល់ពេលនេះ។

Post នេះ បានបង្ហាញពីវីដេអូរបស់ BTS ជួបជាមួយប្រធានាធិបតី ក៏ដូចជាព័ត៌មានខ្លីៗមួយចំនួនពីកិច្ចសន្ទនារបស់ពួកគេ អំពីសារៈសំខាន់នៃ Asian American Heritage Month ក៏ដូចជាការដែល BTS ជួយផ្សព្វផ្សាយសារវិជ្ជមានទៅកាន់មនុស្ស ជុំវិញពិភពលោក។ រហូតមកដល់ពេលនេះ Tweet ទទួលបានចំនួន Like ខ្ទង់ 999k (គិតត្រឹមម៉ោង ១០ ព្រឹកនៅកម្ពុជា) ជាមួយនឹងចំនួន Retweet ជាង ៤សែន និង Comment លើសពី ១៥០ ០០០ ទៅទៀត។

ចំណែកវីដេអូវិញ មានអ្នកចូលមើលជាង ៦,២ លាន ដងហើយ។ ជាមួយនឹងការបញ្ចូលគ្នាទាំងអស់នេះ វាបានក្លាយជា Tweet ដែលពេញនិយមបំផុតទី ៥ ប្រចាំសប្តាហ៍។ ផ្អែកតាមភស្តុតាងស្ដែងៗនេះ បានបញ្ជាក់ថា BTS ពិតជាកំពុងផ្លាស់ប្តូរពិភពលោក ជាមួយនឹងតន្ត្រី និងសារវិជ្ជមានរបស់ពួកគេ ហើយគ្រប់គ្នាក៏ពិតជាមានមោទកភាពចំពោះអ្វីដែលពួកគេសម្រេចបាននាពេលនេះដែរ៕

ដកស្រង់ពី៖Sabay