Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដីកូនប្រុសពូឃ្លាំងយប់មិញ ធ្វើឲ្យលោកចាប់យកអាជីពដែលលោកបោះបង់ចោលជាច្រើនឆ្នាំមកវិញ

  • បោះពុម្ព

តារាចម្រៀងរ៉េបជើងចាស់ ពូឃ្លាំង អះអាងថា ភរិយា និងកូនប្រុសរបស់លោកជាអ្នកផ្ដល់កម្លាំងចិត្ដយ៉ាងសំខាន់ក្នុងការជំរុញឲ្យលោកដើរលើវិស័យបទចម្រៀងម្ដងទៀត។

លោកបង្ហើបរឿងចូលសិល្បៈវិញក្នុងឱកាស ខួបកំណើតកូនប្រុសរបស់លោកឈ្មោះ Lofee គម្រប់អាយុ៦ឆ្នាំ កាលពីថ្ងៃទី៦ ខែមិថុនា។ ពូឃ្លាំង និយាយថា ប្រពន្ធលោកចង់ឃើញប្តីធ្វើអ្វីដែលសប្បាយចិត្ត លើកទឹកចិត្តលោក ទុកពេលឲ្យលោកសម្រាប់ផលិតបទថ្មីៗ សុខចិត្តមើលការខុសត្រូវមុខជំនួញទាំងអស់តែម្នាក់ឯង។

រីឯកូនវិញតែងតែនិយាយថា៖ “ប៉ាប៉ា កូនចង់ឃើញប៉ាឡើងឆាកដោយផ្ទាល់ ព្រោះពេលប៉ាឡើងឆាកលើកមុន និងមានសំលេងទះដៃ ហ៊ោរខ្លាំងណាស់ តែអត់ទាន់មានកូនផង”។ Dj ឃ្លាំង ហៅពូឃ្លាំង បានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំ ក្រោយពីលោកមានមុខជំនួញជាច្រើននៅក្នុងដៃ។

ប៉ុន្ដែរយៈពេលចុងក្រោយនេះ រូបលោកហាក់លឹបលៗក្នុងការចូលប្រឡូកក្នុងវិស័យសិល្បៈឡើងវិញ ហើយទើបតែនៅពេលនេះទេដែលលោកបញ្ជាក់ថានឹងចូលសិល្បៈវិញ តាមរយៈអាជីពធ្វើចម្រៀង ព្រោះមានការជំរុញ និងលើកទឹកចិត្ដពីកូន និងភរិយាជាទីស្រឡាញ់៕

ដកស្រង់ពី៖Sabay