Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ផ្អើល ម៉ា ដូណា មានអាការៈហេវហត់ ថប់ដង្ហើម ត្រូវគ្រួសារបញ្ជូនទៅសង្គ្រោះភ្លាមៗ

  • បោះពុម្ព

តារាសម្ដែង និងជាពិធីករល្បីឈ្មោះ ម៉ា ដូណា ធ្វើការគ្មានពេលសម្រាករហូតដល់ធ្លាក់ខ្លួនឈឺត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យមួយ នារាជធានីភ្នំពេញ។ លោក ហេង ទ្រី ដែលគេស្គាល់ថាជាមិត្ដប្រុសរបស់ ម៉ា ដូណា បានទម្លាយដំណឹងនេះតាមបណ្ដាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី៧ ខែមិថុនា នេះ។

លោក ហេង ទ្រី និយាយថា អាណិតប្រពន្ធខ្លាំងណាស់ ប្រឹងថតមួយថ្ងៃ ២ ទៅ៣កន្លែង បានលុយមកចេញសងតុងទីនពួកដែលបោកប្រាស់ ពួកអ្នកជំពាក់លុយឃើញពួកខ្ញុំពេលនេះទេវាលំបាកខ្លាំងណាស់ សុខភាពពេលនេះមិនសូវជាល្អទេ ឈឺល្មមៗមិនចំណាយលុយមកពេទ្យទេទាល់តែ ខ្លាំងបានមក ព្រោះខ្លាចអស់លុយសងកូនតុងទីនល្អៗដែលលេងជាមួយ។

លោក ហេង ទ្រី បញ្ជាក់ថា ផ្ទះ ដី វីឡា ខុនដូ ឡាន៣គ្រឿង ចិញ្ចៀន ខ្សែក ពេជ្រ ត្រូវលក់ខ្ទេចគ្មានសល់ ក៏នៅទប់និងបំណុលជិត ៦០ម៉ឺនដុល្លារមិនគ្រប់ដែរ។ ទន្ទឹមគ្នានេះលោកក៏ភ្ជាប់វីដេអូបង្ហាញពីស្ថានភាព ម៉ា ដូណា កំពុងបន្ដោកសេរ៉ូម ហើយពោលពាក្យថាហត់ទៅកាន់អ្នកគ្រូពេទ្យ ដើម្បីដាក់ម៉ាស៊ីនវាស់ចង្វាក់បេះដូង។ ក្រោយពីបញ្ចេញដំណឹងដ៏ក្រៀមក្រំនេះ ក៏មានអ្នកគាំទ្រ និងមិត្ដភក្ដិក្នុងសិល្បៈបង្ហាញការអាណិតអាសូរចំពោះ ម៉ា ដូណា យ៉ាងខ្លាំង។

អ្នកខ្លះសុំឲ្យ ម៉ា ដូណា គិតពីសុខភាពច្រើនជាងលុយ ព្រោះលុយអាចរកបានតាមក្រោយ ហើយបំណុលទាំងនោះបើលោកកើតអីទៅ វានឹងលែងដោះស្រាយចេញ។ ពួកគេបានត្រឹមតែសោកស្ដាយ ហើយពោលពាក្យចំពោះ តារាសម្ដែងភេទទី៣ រូបនេះថា៖ “នេះបានគេហៅថា យីអ៊ុនដាក់ អារក្សជាន់មែន”៕

ដកស្រង់ពី៖Sabay