Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចប់​ហើយ! Honda សាងកំហុស​ធំមួយ​មកលើ​ HR-V 2023 ធ្វើ​ឱ្យគេត្រូវគិតច្រើន​ដង​មុនសម្រេចចិត្ត​ទិញវា

  • បោះពុម្ព

កាលពីខែមេសាកន្លងទៅ Honda បានបង្ហាញរូបភាពរបស់ HR-V 2023 រួចមកហើយដែលយើងឃើញថា វាមានការឌីហ្សាញបែបថ្មីខុសពីស៊េរីមុនតែម្តង និងមានភាពទំនើបពិសេសផ្នែកខាងមុខដូចជា ចង្កៀង ប៉ាណាដែលមានរាងឆកោណ និងរន្ធបឺតខ្យល់ធំ។

ប៉ុន្តែកម្លាំងម៉ាស៊ីនរបស់វា មិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅឡើយ។ ទើបតែថ្មីៗនេះ មានការលេចធ្លាយព័ត៌មានអំពីទំហំម៉ាស៊ីនរបស់រថយន្ត SUV នេះ តាមរយៈភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA) ពិសេសគឺកម្រិតស៊ីសាំងរបស់វា។ របាយការណ៍នោះបង្ហាញថា រថយន្ត Honda HR-V 2023 បំពាក់ម៉ាស៊ីនធំជាងមុនគឺប្រើម៉ាស៊ីនចំណុះ ២,០លីត្រ និងមានកម្រិតស៊ីសាំងច្រើនជាងមុនផងដែរ គឺ ៨,៤លីត្រ/១០០គីឡូម៉ែត្រ (សម្រាប់ប៉ុង១) និង ៨,៧លីត្រ/១០០គីឡូម៉ែត្រ (សម្រាប់ប៉ុង២)។

ប្រសិនបើរបាយការណ៍របស់ EPA ត្រង់ចំណុចម៉ាស៊ីននេះជាការពិតមែន នោះគឺបង្ហាញថា Honda ហាក់ដូចជាដើរខុសផ្លូវបន្តិចហើយ ព្រោះបច្ចុប្បន្នក្រុមហ៊ុនរថយន្តជាច្រើន បានចាប់ផ្តើមទម្លាក់ទំហំម៉ាស៊ីន តែជំនួសមកវិញដោយការបំពាក់ Turbo ដែលជួយជំរុញកម្លាំងសេះ និងសន្សំសំចៃសាំងជាងមុន។ តែ Honda វិញបែរជាមិនព្រមដាក់ Turbo ហើយបង្កើនទំហំម៉ាស៊ីនទៅវិញ និងស៊ីសាំងច្រើនជាងមុនទៀត។

តែយ៉ាងណាក៏ដោយ Fan Honda កុំទាន់អាលអស់សង្ឃឹមអីព្រោះវាមិនទាន់មានការប្រកាសផ្លូវការពីក្រុមហ៊ុន Honda នៅឡើយ។ ម្យ៉ាងវិញទៀត បើតាមការប៉ាន់ស្មានកន្លងមក HR-V ស៊េរីថ្មីនេះ ទំនងជាប្រើត្រឹមម៉ាស៊ីនចំណុះ ១,៥លីត្រ បំពាក់ Turbo អាចផលិតបានកម្លាំងដល់ ១៨០សេះ ដែលខ្លាំងជាងស៊េរីមុន ហើយវាក៏នឹងអាចមានជម្រើសប្រើម៉ាស៊ីន Hybrid ផងដែរ៕

ដកស្រង់ពី៖Sabay