Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិធី​បំបាត់ក្លិនទុរេនក្នុងឡាន​បាន​ ប្រើតែ​របស់​ប៉ុន្មានមុខនេះ​ មិន​បាច់​ចាយ​លុយ​ច្រើន​

  • បោះពុម្ព

ពេលដល់ខែធូរេន មនុស្សជាច្រើន បានទៅដល់ចម្ការ ឬទិញតាមតំបន់នានា ហើយបើអ្នកចូលចិត្តខ្លាំង ឬទិញផ្ញើសាច់ញាតិ ពេលទៅតាមខេត្ត ប្រាកដជា ទិញច្រើនដាក់ក្នុងរថយន្ត ចុះបើធូរេនធំល្អប្រេះ ក្លិននឹងពេញរថយន្តតែម្ដង។ បើ អ្នកចូលជិះក្រោយ បើចាញ់ក្លិនខ្លាំង ប្រហែលមិនអាចទ្រាំបាននោះទេ។

វិធីសាមញ្ញបំផុត អ្នកប្រហែលធ្លាប់ប្រើ គឺយកសម្ភារៈចេញទាំងអស់ បើកចំហរថយន្តចោលក្នុងរយៈពេលមួយ។ ទាំងនេះ វិធីងាយៗបន្ថែម អាចសាកល្បងបាន ជួយរំដោះក្លិនចេញ។

.នំប៉័ង៖ ដាក់នំប៉័ងពីរ បីចំណិត ក្នុងរថយន្តរយៈពេល ពីរថ្ងៃ។

.កាហ្វេ៖ ឆុងកាហ្វេជាមួយទឹកក្ដៅហុយៗ ដាក់ចោលក្នុងរថយន្តរយៈពេល ៣០ នាទី។

.ស្លឹកតយ៖ ដាក់ស្លឹកតយមួយចំនួនលើកៅអី។

.ធ្យូង៖ ដាក់ធ្យូងប៉ុន្មានដុំក្នុងរថយន្ត។

.ទឹកខ្មេះ៖ ដាក់ទឹកខ្មេះមួយចាន ក្នុងរថយន្ត ច្រើនម៉ោង។

សមាសធាតុខាងលើ មិនត្រឹមតែជួយបំបាត់ក្លិនធូរេនប៉ុណ្ណោះទេ ក៏អាចបំបាត់រាល់ក្លិនមិនល្អនានាក្នុងរថយន្តផងដែរ៕

ដកស្រង់ពី៖Sabay