បណ្តាញសង្គម

ចន ច័ន្ទលក្ខិណា ចេញមុខទម្លាយអាថ៌កំបាំងឈឺចាប់ ជាមួយអតីតស្វាមី

ភ្នំពេញ៖ បន្ទាប់ពីមាន អាណិកជនក្រៅប្រទេសម្នាក់ ដែលមានឈ្មោះក្នុង Facebook ថា Chanbo Keo បានចេញមុខបកអាក្រាត អតីតតារាសម្តែង លោក យុត្ថារ៉ា ឆានី រួចមិនទាន់ បានប៉ុន្មានផង ស្រាប់តែទស្សនិកជន បានឃើញវត្តមាន អតីតភរិយាលោក គឺអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចេញមុខទម្លាយ អាថ៌កំបាំងក្នុងចិត្ត ដែលប្រៀមលាក់ ទុកការឈឺចាប់ អស់រយៈពេលជាង ១០ឆ្នាំ ដោយនាងមិនដែល បើកបង្ហាញទូលាយ ប្រាប់មហាជនឡើយ ។

កន្លងមកទស្សនិកជន មួយចំនួន តែងតែធ្វើការ រិះគន់ទៅលើ អ្នកនាង ចន ច័ន្ទលក្ខិណា ថានាងជានារីមិន ល្អក្បត់ស្វាមីទៅមាន អ្នកផ្សេងមានការ ភ្លើតភ្លើនភ្លេចអនុស្សាវរីយ កំសត់កម្រជាមួយស្វាមី និងការរិះគន់ជាច្រើនទៀត ប៉ុន្តែទស្សនិកជនមិនបានដឹងទេ ថាការពិតរឿងផ្ទៃក្នុងគ្រួសារ របស់ពួកគេ យ៉ាងណាឡើយ។ ទើបតែពេលនេះម្ចាស់សាម៉ីខ្លួន អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្រេចចិត្តចេញមុខ ទម្លាយការឈឺចាប់នោះ ក្រោយពីមានអាណិក ជនខ្មែរ រស់នៅឯក្រៅប្រទេសម្នាក់ បានធ្វើការបក អាក្រាតស្វាមីនាង ដោយនៅក្នុងនោះ នាងបានសរសេរ បង្ហោះនៅលើ Facebook ថា “អរគុណបងស្រី ដែលបានបកស្រាយ រឿងនេះគឺខ្ញុំលាក់ទុក ១០ឆ្នាំតែម្នាក់ឯង សូម្បីតែឪពុកម្តាយខ្ញុំ ក៏ខ្ញុំមិនប្រាប់ផង ព្រោះតែខ្ញុំស្រលាញ់ប្តីពេក មិនចង់ឲ្យ ពួកគាត់មានរឿង ដឹងហើយថាបើប្តីនិងឪពុកម្តាយយើង ឈ្លោះគ្នាអ្នកដែល ពិបាកគឺយើង គាត់យកម្នាក់ ស្រីណឹងទៅក្បាលឆាយ មិនមែនម្តងទេ……..” ។

នៅក្នុងសារនោះ អ្នកនាងបាន រៀបរាប់ទៀតថា “ មានថ្ងៃមួយ ដែលខ្ញុំឈឺចាប់ គឺនៅពេលដែលខ្ញុំ ទៅថតរឿងនៅទីនោះ (ក្បាលឆាយ) មានបងប្អូន ប្រជាពលរដ្ឋច្រើន បានប្រាប់ខ្ញុំពី ទង្វើស្មោគគ្រោគរបស់គាត់ …ពេលនោះបេះដូងខ្ញុំស្ទើរ តែស្រក់ឈាមទៅហើយ …” ។ តាមរយៈការសម្រេចចិត្ត ទម្លាយអាថ៌កំបាំង ឈឺចាប់ដែល ខំលាក់ទុកជាច្រើនឆ្នាំ របស់តារាសម្តែង រាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរបញ្ជាក់ឲ្យឃើញ ពីអារម្មណ៍មនុស្សម្នាក់ ដែលរស់នៅ ជាមួយភាពឈឺចាប់ ដោយសារតែ ការស្រលាញ់ប្តីខ្លាំង សុខចិត្តទ្រាំ រស់ទាំងឈឺចាប់ ។

ហើយជាលទ្ធផល ចំណងស្នេហាមួយនេះ ក៏បានប្រះស្រាំរហូតឈាន ទៅដល់ការលែងលះគ្នា តាមផ្លូវច្បាប់ កាលពីឆ្នាំ២០១៣កន្លងទៅនេះ មូលហេតុដោយសារ តែរស់នៅមិន ចុះសម្រុងគ្នា ៕

 

 

ដកស្រង់ពី៖ khmer-note