Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត កូនពៅដៃឆើត Jungkook ព្រមទម្លាយហេតុផលលុប Post លើ IG ថ្ងៃមុនហើយ

  • បោះពុម្ព

មិនដល់ ៥ខែផង ក្រោយប្រកាសនូវគណនី Instagram ផ្លូវការ Jungkook (BTS) ស្រាប់តែនឹកឃើញលុបរូបទាំងអស់លើ App នេះ ដោយបន្សល់ឲ្យ Fan ឆ្ងល់ពេញទឹកពេញដី។

ភ្លាមៗ ARMY ព្យាយាមស្វែងរកហេតុផល ដែលធ្វើឲ្យ Jungkook ធ្វើបែបនេះ ដោយខ្លះគិតថាអាចនឹងមានអ្វីថ្មី។ បន្ទាប់ពីព្យាយាមប្ដូរបង្ហោះ Style ថ្មីលើ Instagram Jungkook ទប់ចិត្តមិនបានយូរទេ ព្រោះលោកបានចាប់ផ្ដើមបង្ហោះជាថ្មី ដោយលើករូបភាពថ្មី ធ្វើឲ្យ Profile របស់លោក កាន់តែ Unique។

គាប់ចួនជា សមាជិកពៅរបស់ BTS រូបនេះ Live ទៅហើយ ARMY ក៏បានដៃសួរតែម្ដង ទាក់ទងនឹងមូលហេតុចេញពីមាត់របស់លោក ទាក់ទងនឹងការសម្រេចលុបរូបទាំងនោះចោល។ Jungkook ក៏បានតប៖ «អូហ៍! ហេតុអ្វីខ្ញុំលុបរូបលើ Instagram?

គ្មានហេតុផលអីពិសេសទេ ហើយក៏ដូចជាមិនមានរឿងអីកើតឡើងដែរ។ ប្រហែលមកពី អារម្មណ៍ខ្ញុំ (ទាក់ទងនឹង Feed លើ Instagram) វាប្ដូរ? ខ្ញុំគ្រាន់តែមិនចូលចិត្តអ្វីទាំងអស់នោះ»។ បន្តទៀត លោកក៏បានបន្ថែម៖ «ហ្នឹងហើយ! Post និង Story ដែលខ្ញុំបានបង្ហោះ សុទ្ធតែផ្សារភ្ជាប់ជាមួយនឹងអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ខ្ញុំណាស់….ប៉ុន្តែគ្រប់យ៉ាងគឺសុទ្ធតែស្ថិតក្នុងបេះដូងខ្ញុំអស់ហើយ»។

ឆ្លើយសំណួរក្ដៅមួយទៀត ថា ហេតុអ្វីលោកមិនរក្សាទុកពួកវា Jungkook បញ្ជាក់៖ «បាទ! ស្ដាយណាស់ដែលលុបវាចោលអស់។ ខ្ញុំមិនទាំងដឹងថា មាន “Archive Function” ផងហ្នឹង! ខ្ញុំគ្រាន់តែចង់ដេក័រវាឲ្យស្អាត និងមើលទៅឲ្យមានសោភ័ណភាពប៉ុណ្ណោះ។

យ៉ាងណា ខ្ញុំហ្នឹង Post បែបនេះរហូតទៅហើយ។ ខ្ញុំចង់ធ្វើអីខ្លះពីវា»។ ជាទូទៅ តារាប្រុសកើតឆ្នាំ ១៩៩៧ រូបនេះ ត្រូវបានគេស្គាល់ច្បាស់ទៅហើយ ថាជាសមាជិក ដែលចូលចិត្តសាកអ្វីថ្មី និងកាលីប។ ទោះបីនាមជា កំពូលតារា K-Pop លំដាប់ពិភពលោក តែលោកក៏ចូលចិត្តប្រើជីវិតសាមញ្ញ ប៉ុន្តែក៏ចង់ដើរទាន់សម័យកាល ឬ Hot Trend ដែរ៕

ដកស្រង់ពី៖Sabay