Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុត្ថារ៉ា ឆានី ធ្វើការបកស្រាយ រាល់ ពាក្យដែលគាត់ធ្លាប់បង្ហោះ FACEBOOK ធ្វើអោយ មហាជនមានការ យល់ច្រឡំ

  • បោះពុម្ព

កាលពីពេលថ្មីៗ នេះ លោក យុត្ថារ៉ា ឆានី ដែលជាតារា សំដែងជើងចាស់មួយរូប មានឈ្មោះបោះសំលេង ល្បីល្បាញ ពេញពិភពសិល្បៈ នោះ បានធ្វើការបកស្រាយ រាល់ពាក្យដែលគាត់ ធ្លាប់បង្ហោះ នៅលើបណ្តាញ Facebook ដែលវាធ្វើអោយ មហាជន មួយចំនួន មានការយល់ច្រឡំ លើរូបលោក។

សារបកស្រាយ នោះត្រូវបានរៀបរាប់ ដូចខាងក្រោម៖ “សួស្តីមិត្ត ប្រិយ៏មិត្តទាំងអស់ ជាទីគោរពរាប់អាន ! មួយរយ:ចុងក្រោយ នេះខ្ញុំបាន post and recommend នូវពាក្យពេចន៍មួយចំនួន ហើយក៏ទទួលបាននូវការ liked and Commented យ៉ាងច្រើនពីបងប្អូន កូនក្មួយគួរជាទី មោទនភាព ! ត្រឡប់មកវិញ ក៏សូមបញ្ជាក់ អ្នកទាំងអស់គ្នាថា : អី្វដែលខ្ញុំបាន Post នោះគ្រាន់ជា ពាក្យពេចន៍ឃ្លោង ឃ្លាខ្លះដែលខ្ញុំ បានប្រទេះឃើញ នៅតាមប្រភពផ្សេងៗ ហើយក៏ដកស្រង់មក រចនាបន្ថែមហើយ ធ្វើការចែកចាយ បន្តតែម្តងទៅ ! ទាំងអស់នេះ មិនមែនជាទស្សន: ដែលឆ្លុះបញ្ចាំង ពីទឹកចិត្តនិង បេះដូងខ្ញុំទេ ។

សូមមេត្តា កុំវាយតម្លៃអី នេះគ្រាន់តែជា ការផ្តោះផ្តូរ យោបល់គ្នាដើម្បី ជាមិត្តរាប់អាន តែប៉ុណ្ណោះ ! ផ្ទុយទៅវិញ មានមិត្តមួយចំនួន និងទស្សនាវដ្តីបានយកការ Post ទាំងនេះមក ធ្វើការបកស្រាយខុសស្រលះពី ជីវិតផ្ទាល់ខ្លួន របស់ខ្ញុំ ! ទោះបីជាយ៉ាងណា ខ្ញុំនៅតែគោរព ថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ ចំពោះការនិយម គាំទ្រនិងផ្តល់មតិ ជាច្រើនមកដល់ខ្ញុំ  loved you all


ដកស្រង់ពី៖ khmer-note