Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាសី ធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ ក្រោយកញ្ញាឡើងឆាកបង្ហាញសមត្ថភាពទាំងដៃកាន់ឈើច្រត់

  • បោះពុម្ព

បេក្ខភាពបវរកញ្ញាតំណាងឲ្យកម្ពុជា ប្រកួតក្នុងកម្មវិធី Miss Universe Cambodia២០២២ គឺកញ្ញា រាសី បានធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ ហើយនឹកស្មានមិនដល់ថាកញ្ញាអាចដើរបង្អួតរាងយ៉ាងជឿជាក់នៅលើវេទិកា Evening Gown កាលពីយប់មិញទាំងដែលដៃកាន់ឈើច្រត់។

Page Team Cambodia បានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពដើរម៉ូដរបស់កញ្ញា រាសី អមដោយបុរសម្នាក់ និងឈើច្រត់សម្រាប់ទប់ជើង។ ដ្បិតដើរមិនសូវបានលឿន និងរស់រវើកដូចកាលពីបង្ហាញសមត្ថភាពមុនពេលជើងមានបញ្ហាកញ្ញានៅតែញញឹមទាំងភាពជឿជាក់។ ក្រោមក្រសែភ្នែក និងស្នូរទះដៃរបស់ទស្សនិកជន បានធ្វើឲ្យកញ្ញា រាសី មានកម្លាំងចិត្ដកាន់តែខ្លាំង និងអាចដើរតាំងពីដើមវេទិកា រហូតដល់ចុងបញ្ចប់ទាំងទឹកមុខញញឹមញញែម។

ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រកញ្ញារាសី ស្ងើចសរសើរចំពោះការតាំងចិត្ដ និងភាពក្លាហានរបស់កញ្ញាក្នុងការប្រកួតមិនឲ្យអាក់ខានក្នុងវគ្គណាមួយឡើយ។ សូមរំលឹកថា កញ្ញារាសី បានជួបគ្រោះថ្នាក់ថ្លស់ជើងក្នុងពេលដើរហាត់សម ដោយធ្លាក់ពីលើជណ្ដើរ។ ភ្លាមៗ ត្រូវបានក្រុមការងារបញ្ជូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ។

ឃើញដូច្នេះមានអ្នកគាំទ្រមួយចំនួនហាក់អស់សង្ឃឹម ថាកញ្ញានឹងលែងប្រកួតបានទៀត ប៉ុន្ដែកាលពីយប់មិញកញ្ញា រាសី បានបង្ហាញវត្ដមាននៅលើឆាកទាំងដែលខ្លួនឈឺជើង រហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើល៕

 

ដកស្រង់ពី៖ Sabay