Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លាហើយរន្ធសាក iPhone! សហភាពអ៊ឺរ៉ុបដាក់កំហិតឲ្យប្រើ Type-C លើគ្រប់ឧបករណ៍អេឡិកត្រូនិកក្នុងប្រទេសជាសមាជិក

  • បោះពុម្ព

កាលពីម្សិលមិញនេះ (៧ មិថុនា ២០២២) អ្នកចរចាមកពីសភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានព្រមព្រៀងលើសេចក្តីសម្រេច កំណត់ឲ្យទូរសព្ទចល័ត និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាកថ្មស្តង់ដាតែមួយជាកំហិត ដែលនោះគឺរន្ធសាក Type- ។

សេចក្តីសម្រេចនេះនឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ ២០២៤ តទៅ មានន័យថា ទូរសព្ទ ថេប្លេត និងកាមេរ៉ានៅក្នុងសហភាពអឺរ៉ុបទាំងអស់ រួមទាំង iPhone នឹងត្រូវប្តូរមកប្រើ Type-C វិញ។ ចំពោះការផ្លាស់ប្តូរនេះ យើងឃើញថា iPhone ទទួលរងការប៉ះពាល់ជាងគេ នេះគឺដោយសារតែទូរសព្ទ Android បច្ចុប្បន្នគឺកំពុងតែប្រើរន្ធសាកនេះស្រាប់ទៅហើយ ខុសគេតែ iPhone ដែលនៅប្រើឆ្នាំងសាកផ្ទាល់ខ្លួន Lightning ដដែល។

ប្រសិនបើគម្រោងនេះមិនមានការប្រែប្រួល យើងនឹងអាចឃើញមានរន្ធសាក Type-C ដំបូងនៅលើទូរសព្ទ iPhone 16 ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏ប្រហែលជាអាចឆាប់ឃើញជាងនេះផងដែរ បើ Apple សម្រេចប្រើចាប់ពី iPhone 15 ឡើងទៅ។ គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរមកប្រើរន្ធ Type-C នេះផ្តល់ភាពងាយស្រួលច្រើន មានល្បឿនកូពីលឿន ការប្រើប្រាស់មិនចាំបាច់ស្ពាយខ្សែច្រើន និងជាពិសេសនោះគឺសន្សំសំចៃតែម្តង។

កន្លងទៅសម្រាប់អ្នកប្រើប្រាស់ iPhone គឺត្រូវទិញឆ្នាំងសាក Lightning ដែលមានតម្លៃថ្លៃ ប៉ុន្តែបន្តិចទៀតអ្នកប្រើអាចមានជម្រើសទិញខ្សែ Type-C ដែលមានតម្លៃធូរជាង។ ការដាក់កំហិតនេះ ក៏ល្អស្របពេលដែល Apple ដកឆ្នាំងសាកចេញ ទុកឲ្យអ្នកប្រើទិញដោយខ្លួនឯង៕

ដកស្រង់ពី៖Sabay