Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple រើ​រោងចក្រ​ដ៏ធំមួយ​ពី​ចិន​មក​ផលិត iPad នៅ​​វៀតណាម​

  • បោះពុម្ព

ក្រុមហ៊ុន Apple បានដំឡើងរោងចក្រផលិតគ្រឿងគ្រៅ iPad នៅប្រទេសវៀតណាម ជាលើកដំបូងបង្អស់។ នេះបើយោងតាម Nikkei Asia និងសារព័ត៌មានក្នុងស្រុកវៀតណាម VNExpress ។

គ្រប់គ្នាប្រាកដជាធ្លាប់បានដឹងហើយថា ទីតាំងផលិតកម្មធំបំផុតរបស់ក្រុមហ៊ុន Apple ដែលមានដូចជា iPhone និង iPad គឺមានមូលដ្ឋាននៅក្នុងប្រទេសចិន តែយ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាចំណូលពាន់លានដុល្លារមួយនេះ ក៏បានសម្រេចគិតគូរផ្ទេរការផលិត iPad មួយចំនួនចេញពីប្រទេសចិន មកកាន់ប្រទេសវៀតណាមវិញ [ប្រភពមិនបញ្ជាក់ឈ្មោះម៉ូឌែល iPad ណាមួយឡើយ]។

ផលិតផល iPad នេះទៀតសោត វាគឺជាជាផលិតផលដ៏សំខាន់ទីពីររបស់ Apple ដែលផលិតនៅប្រទេសវៀតណាម បន្ទាប់ពីកាសស្តាប់ត្រចៀក AirPods ។ ក្រុមហ៊ុនបានលើកឡើងថា ការដំឡើងរោងចក្រនៅទីនេះ [វៀតណាម] ដើម្បីកាត់បន្ថយលើការពឹងផ្អែកលើការផលិតទាំងស្រុងនៅប្រទេសចិន តែមួយយ៉ាងដូច្នេះ រីឯផលិតកម្មផលិតផល iPad ក្នុងប្រទេស វៀតណាមនេះស្ថិតនៅដំណាក់កាលដំបូង និងមានទ្រង់ទ្រាយតូចនៅឡើយ។តែបើមើលតាមទិន្នន័យកាលពីឆ្នាំមុន Apple នាំចេញ iPad ចំនួន ៥៨ លានគ្រឿងទូទាំងពិភពលោកដែលភាគច្រើនផលិតនៅក្នុងប្រទេសចិន។

យោងតាមប្រភពដដែលបានរំលេចឲ្យដឹងថា ការផ្លាស់ប្តូររបស់ Apple ពីចិនមកវៀតណាម ដោយសារតែ វិធានការបិទខ្ទប់កូវីដ-១៩ យ៉ាងតឹងរឹងទាំងនៅក្នុងនិងជុំវិញទីក្រុងសៀងហៃ បាននាំឱ្យមានការរំខានជាច្រើនខែនៃសង្វាក់ផ្គត់ផ្គង់ មិនទាន់តម្រូវការទីផ្សារ ស្របពេលដែលកាលបរិច្ឆេទប្រកាសចេញផលិតផល iPad 2022 ថ្មីរបស់ Apple ក៏ត្រៀមបង្ហាញជាសាធារណៈនាពេលឆាប់ៗខាងមុខនេះ៕

ដកស្រង់ពី៖Sabay