Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តធុនធ្ងរថយន្តធុនធ្ងន់លំដាប់ពិភពលោកម៉ាក HOHAN នាំ​ចូល​ផ្តាច់មុខ​មក​កម្ពុជាហើយ​ន់លំដាប់ពិភពលោកម៉ាក HOHAN នាំ​ចូល​ផ្តាច់មុខ​មក​កម្ពុជាហើយ

  • បោះពុម្ព

ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានចុះកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនសីណូត្រាក អ៊ីនធើណេស សិនណល់ Sinotruk International នាំចូលនិងចែកចាយផ្តាច់មុខនូវ រថយន្តធុនធ្ងន់ម៉ាក Sinotruk HOHAN ប្រចាំប្រទេសកម្ពុជា។

លោក Wang Zhiyon អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Sinotruk International ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍នៅក្នុងថ្ងៃចុះកិច្ចព្រមព្រៀងនេះថា៖ “ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំងលើវិស័យសំណង់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងមានការអភិវន្ឍន៏នានាជាច្រើន។

លោកជឿជាក់ថា Sinotruk នឹងដើរតួរនាទីយ៉ាងសំខាន់ក្នុងវិស័យទាំងអស់នេះដោយទំនុកចិត្តខ្ពស់ ដោយសារតែ Sinotruk ជាអ្នកផលិតរថយន្តធុនធ្ងន់ដែលមានវ័យចំណាស់ជាងគេ បទពិសោធន៍ច្រើនឆ្នាំជាងគេ ទំហំធំជាងគេ និងលក់ដាច់ជាងគេផងដែរនៅក្នុងប្រទេសចិន ខណៈដែលតួលេខសព្វថ្ងៃ រថយន្តប្រភេទនេះបាននាំចេញ និងចែកចាយរហូតដល់ ១១០ ប្រទេសនៅទូទាំងពិភពលោកក្នុងនោះរួមមាន អឺរ៉ុប និងអាមេរិក។”

លើសពីនេះទៅទៀត Sinotruk មានបច្ចេកវិទ្យាពិសេសក្រោយការចូលរួមវិនិយោគចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធុនធ្ងន់ ម៉ាន (MAN) មកពីប្រទេសអាឡឺម៉ង់។ ភាពជោគជ័យដែលធ្វើឲ្យក្រុមហ៊ុនមួយនេះរីកចម្រើនខ្លាំងនោះគឺការផ្តោតទៅលើគុណភាពជាចម្បង ជាពិសេសគឺផលិតផល Sinotruk (HOHAN)។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផ្ទាល់ លោក Wang Zhiyon បានមានប្រសាសន៏បន្ថែមទៀតថា៖ “Sinotruk ពិតជាមានសេចក្តីសោមន្សរីករាយជាខ្លាំងចំពោះភាពជាដៃគូរចែកចាយផ្តាច់មុខរថយន្តធុនធ្ងន់ Sinotruk (HOHAN) ជាមួយនឹងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។

យើងជ្រើសរើសក្រុមហ៊ុនផ្គង់ផ្គង់គ្រឿងចក្រ យ៉ាងសម្រិតសម្រាងល្អបំផុតសម្រាប់សហការជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្តធុនធ្ងន់ Sinotruk (HOHAN) របស់យើង។ ខេអិនអិន ខេមបូឌា តែងតែមាននូវគុណសម្បត្តិលើសគេ ដោយសារក្រុមហ៊ុននេះមានភាពល្បីល្បាញ ផ្ដល់ទំនុកចិត្តខ្ពស់ពីអតិថិជន និងអ្នកប្រើប្រាស់ ជាពិសេសទៅលើទំនួលខុសត្រូវផ្នែកសេវាកម្មនិងគ្រឿងបន្លាស់។"

តាមរយៈការសិក្សាប្រវត្តិក្រុមហ៊ុនឃើញថា រយ:ពេល១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ខេអិនអិន ខេមបូឌា ត្រូវបានទទួលស្គាល់ថាជា ក្រុមហ៊ុននាំចូលនិងផ្គត់ផ្គង់គ្រឿងចក្រឈានមុខគេនៅប្រទេសកម្ពុជា។ គ្រឿងចក្រគ្រប់ប្រភេទដែលផ្គត់ផ្គង់សុទ្ធតែម៉ាកលំដាប់ពិភពលោក មានគុណភាពខ្ពស់ ប្រកបដោយផលិតភាព ជាប់ធុនបានយូរ និងគិតគូរដល់សុវត្ថិភាពជាចម្បង។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាសនៃកិច្ចព្រមព្រៀងនេះ សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទឡានប៊ែន ឡានក្រឡុកបេតុង ឬឡានប្រតិបត្តិការមុខងារពិសេសដែលមានគុណភាពខ្ពស់ ស៊ីប្រេងតិច ផលិតតាមបច្ចេកវិទ្យាអាល្លឺម៉ង់ នោះរថយន្ត Sinotruk (HOHAN) គឺជាជម្រើសទី១ សម្រាប់លោកអ្នក។ រឹតតែពិសេសក្រុមហ៊ុន ខេ អិន អិន ខេមបូឌា នឹងផ្តល់នូវប្រូម៉ូសិនពិសេសសម្រាប់គ្រប់គ្រឿងចក្រ និងរថយន្ត ធុនធ្ងន់អាចបង់រំលស់រហូតដល់ទៅ ៧ ឆ្នាំ ជាមួយប្រូម៉ូសិនឥតគិតការប្រាក់ដែលមិនធ្លាប់មានពីមុនមក។ សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងលេខ៖ ០១៧ ៧១៣ ៧១៣ ឬគេហៈទំព័រ KNN Cambodia ៕

ដកស្រង់ពី៖Sabay