Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផលិតករបរទេសសំងំ ធ្វើរឿងឯកសារ “Angkor” ១១ឆ្នាំ បង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ

  • បោះពុម្ព

កាលពីថ្ងៃទី៨ ខែមិថុនា ម្សិលមិញនេះ រោងកុដ Major Cineplex បានដាក់បញ្ចាំងភាពយន្ដឯកសារ “Angkor: The lost empire of Cambodia” ជាលើកដំបូងសម្រាប់ភ្ញៀវកិត្តិយសពិសេសចូលរួមទស្សនាប្រភេទ IMEX ជាអេក្រង់ខ្នាតយក្សកោងត្រជាក់ភ្នែក។

“Angkor: The lost empire of Cambodia” ភាពយន្ដឯកសារ មានចាក់បញ្ចាំងតែម្ដងគត់នៅក្នុងប្រទេសកម្ពុជា។ “Angkor: The lost empire of Cambodia” ជាភាពយន្ដឯកសារ ដែលត្រូវបានផលិតករបរទេស គឺលោក Purraypope និងមានការចូលរួមសម្ដែងពីតារាខ្មែរ កញ្ញា ម៉ារីណែត និងមន្ត្រីពាក់ព័ន្ធ។ “Angkor: The lost empire of Cambodia” ចំណាយពេលក្នុងការស្រាវជ្រាវផលិតរយៈពេល១១ ឆ្នាំ និងបានចាប់ផ្ដើមដំណើរការចុះផលិតកាលពីចុងឆ្នាំ២០១៨ ដើមឆ្នាំ២០១៩។

Angkor បានចាក់បញ្ចាំងជាលើកដំបូងនៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក និងបានចាក់បញ្ចាំងលើទឹកដីកម្ពុជាលើកដំបូង កាលពីថ្ងៃទី៨ ខែមិថុនា។ “Angkor: The lost empire of Cambodia” ត្រូវបានសម្រាំង ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ក្រោមស្នាដៃផលិតករ និងក្រុមការងារពាក់ព័ន្ធទាំងអស់។ “Angkor: The lost empire of Cambodia” ផលិតករ បានលាតត្រដាងរឿងរ៉ាវនៃការកកើត អង្គរ និងការបាត់បង់ដួលរំលំ។

ក្រៅពីបង្ហាញពីការកកើត ផលិតករក៏បានបង្ហាញពីជំនឿសាសនាខ្មែរ ការរស់នៅរបស់ប្រជាពលរដ្ឋតាមទីជនបទ មិនតែប៉ុណ្ណោះ Angkor បានបង្ហាញពីភាពអស្ចារ្យទឹកដីសុវណ្ណភូមិ ប្រមូលផ្ដុំទៅដោយព្រៃឈើខៀវក្រាស់ ពីលើដែនអាកាស និងលម្អិតនៃហេដ្ឋារចនាស័ម្ពន្ធ ប្រាសាទអង្គរ។ ទន្ទឹមនឹងនេះ កញ្ញា ម៉ារីណែត តួអង្គស្រីសម្ដែងក្នុងរឿងនេះ បានបង្ហាញចំណាប់អារម្មណ៍មកកាន់ Sabay ថានាងពិតជារំភើបខ្លាំងដែលបានចូលរួមសម្ដែង ហើយអ្វីដែលនាងចាំមិនភ្លេច និងរំភើបនោះ គឺ ម៉ារីណែត បានថតក្នុង ទិដ្ឋភាពយប់ស្ងាត់ ក្នុងអង្គរ។

ស្របពេលគ្នា ពិសី ជាទស្សនិជក និងក្នុងនាមជាកូនខ្មែរមួយរូបលោក បានថ្លែងមកកាន់ Sabay ថាលោកពិតជារំភើប បន្ទាប់ពីបានទស្សនិជកភាពយន្ដ ឯកសារមួយនេះ និងរីកយ៉ាងខ្លាំងក្នុងនាមជាបុគ្គលម្នាក់កើតលើទឹកដីសុវណ្ណភូមិ ទឹកដីសម្បូរបែប និងមានប្រាងប្រាសាទដ៏អស្ចារ្យ។ យ៉ាងណាមិញភាពយន្ដឯកសារ “Angkor: The lost empire of Cambodia” សម្រាំងឡើងយ៉ាងត្រជាក់ភ្នែក ទាំងបច្ចេកទេសថត សម្លេង Background ពណ៌នៃភាពយន្ដ និងការកាត់ត ទស្សនាហើយ ពិតជារំភើប ព្រឺសម្បុរជាមួយភាពអស្ចារ្យនៃ អង្គរ កម្ពុជា។

“Angkor: The lost empire of Cambodia” គឺជាបទពិសោធន៍ 3D អេក្រង់យក្ស ដែលឥឡូវនេះកំពុងចាក់បញ្ចាំងនៅក្នុងមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងស្ថាប័នសារមន្ទីរទូទាំងពិភពលោក៕

ដលស្រង់ពី៖Sabay