Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ករុណា ពេជ្រ ចេញពីបុណ្យគម្រប់ខួប១ឆ្នាំ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យខ្ទេចមុខរថយន្ត

  • បោះពុម្ព

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប និងជាអ្នកជំនួញដ៏មានទ្រព្យសម្បត្តិម្នាក់ផងដែរ។

ប៉ុន្តែថ្មីៗនេះ លោក ករុណា ពេជ្រ បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវម៉ូតូបើកមកបុករថយន្ត បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែសំណាងល្អរូបលោក និងអ្នកបើកបរម៉ូតូមិនមានរងរបួសធ្ងន់ធ្ងរអ្វីឡើយ។ លោក ករុណា ពេជ្រ បានឲ្យបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែមិថុនា បានឲ្យដឹងថា៖ «ខ្លួនខ្ញុំផ្ទាល់ ម៉ោង 8 យប់មិញ ទើបចេញពីបុណ្យគម្រប់ខួបមួយឆ្នាំគេ ត្រឡប់ជិតដល់ផ្ទះហើយ…. មិនសមសោះ នៅកន្លែងទីប្រជុំជន ផ្លូវបត់ទៀត ហេតុអ្វីប្អូនៗជិះម៉ូតូឌុបគ្នា បីនាក់ បើកលឿនសាហាវយ៉ាងនេះ … ទាំងឡានម៉ូតូអ្នកបើកបរដទៃ ឈប់បង្អង់ ដោយក្តីយោគយល់គ្រប់គ្នា …. សំណាងណាស់ ដែលប្អូនៗមិនមានប៉ះពាល់ដល់ជីវិត ហើយនៅអាចដើរលើកម៉ូតូ ឌុបគ្នា ទៅទៀតបាន ដោយមិនមានរបួសធ្ងន់ ប៉ុន្តែនៅពេលនេះបងទេដែលជាអ្នក ធ្ងន់… ហុឺ…… ប៉ុន្តែសំណាងហើយដែលប៉ះខាងមុខឡាន ប្រសិនបើបុកចំកណ្តាលតួឡានបងវិញ មិនដឹងប្អូនទាំងបីគ្រោះថ្នាក់ខ្លាំងដល់កំរិតណា ហើយម៉ូតូមិនដឹងរួញយ៉ាងម៉េច…..