Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ដ្រីរស់នៅឯនាយសមុទ្រម្នាក់ សង្ស័យ​ថា តន់ ចន្ទសីម៉ា ប្រើគណនីក្លែងក្លាយឆាតទៅគេ

  • បោះពុម្ព

តារាចម្រៀងស្រីលំដាប់កំពូលរបស់ផលិតកម្មហ្គាឡាក់ស៊ី តន់ ចន្ទសីម៉ា កំពុងមានឈ្មោះបោះសំឡេងទាំងនៅក្នុង និងក្រៅប្រទេស។

ថ្មីៗនេះ កញ្ញាត្រូវបានស្ដ្រីម្នាក់ដែលជាម្ចាស់ក្រុមហ៊ុនធំមួយនៅប្រទេសកូរ៉េ សង្ស័យថាកញ្ញាប្រើ Accound fake ឬគណនីក្លែងក្លាយ ដើម្បីភ្ជាប់ទំនាក់ទំនងមិនល្អអ្វីមួយ។ ប៉ុន្ដែចុងក្រោយ ការសង្ស័យបានក្លាយជាមិត្ដភាពដ៏ស្អិតល្មួតរវាងតារាចម្រៀងខ្មែររូបនេះ និងម៉ាក់អ៊ីអ៊ី។ អ្នកទាំងពីរបានរៀបរាប់រឿងរ៉ាវកាលពីស្គាល់គ្នាដំបូងថា ក្នុងគ្រាដែល តន់ ចន្ទសីម៉ា រវល់ថតខ្លាំង ផ្ទៃមុខត្រូវលាបម្សៅច្រើនប្រភេទស្ទើរពេញ២៤ម៉ោង ហើយវាបានប្រតិកម្មស្បែកមុខយ៉ាងខ្លាំង។

ពេលនោះហើយដែលកញ្ញា តន់ ចន្ទសីម៉ា ដាច់ចិត្ដប្រើគណនីហ្វេសប៊ុកផ្ទាល់ ដើម្បីឆាតទៅម៉ាក់អ៊ីអ៊ីដែលជាអ្នកលក់ផលិតថែទាំស្បែកមុខដោយផ្ទាល់ក្នុងគោលបំណងទទួលបានការណែនាំ និងទិញផលិតផលមកប្រើ។ ដ្បិតមានការសួរនាំវែងឆ្ងាយបន្ដិចពី ម៉ាក់អ៊ីអ៊ី មុនទទួលបានដំណោះស្រាយលើស្បែកមុខ ប៉ុន្ដែកញ្ញាទទួលបានដំណោះស្រាយស្បែកមុខសមតាមបំណង។ ម៉ាក់អ៊ីអ៊ី៖ "ពេលឆាតមក ឃើញដាក់រូបគាត់ តែគិតថាដូចជាAccount fake របស់សីម៉ា ហើយខ្ញុំក៏តបទៅវិញថា ប្អូនស្រីសីម៉ាមែនអី? គាត់សរសេរជាអក្សរបញ្ជាក់ ហើយខ្ញុំអត់ទាន់ជឿរទេ...ខ្ញុំថាបើអីចឹងឆាតជាសំឡេងមកបងតិចមើល? ដល់ពេលឆាតជាសំឡេងមកបានថា អូហ៍...ប្អូនស្រី តន់ ចន្ទសីម៉ា មែន ហើយយើងក៏ចាប់ផ្ដើមទាក់ទងគ្នាតាមTelegram វិញ”។

បច្ចុប្បន្នតារាចម្រៀង តន់ ចន្ទសីម៉ា និងអតីតអ្នកគ្រប់គ្រងរបស់កញ្ញាម្នាក់ គឺលោក យឹម តាស្រង់ បានក្លាយជាផ្នែកមួយយ៉ាងសំខាន់របស់ក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែទាំងសម្ផស្សរបស់ម៉ាក់អ៊ីអ៊ីនៅកម្ពុជា។ កញ្ញាធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ដើម្បីឲ្យរូបសម្រស់ដើរទាន់សមត្ថភាពសិល្បៈរបស់កញ្ញា គឺកញ្ញាត្រូវគិតគូច្រើនលើការប្រើផលិតផល ដើម្បីថែទាំ សម្រស់ បន្ថែមលើការវះកាត់កែចង្ការ ដំឡើងខ្ទង់ចម្រុះ និងពុតធ្មេញដែលមើលទៅគួរជាទីទាក់ទាញរបស់មហាជន៕

ដកស្រង់ពី៖ Sabay