Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេតុផលមិនសាំញាំធ្វើឱ្យ ម៉ា រីណែត ចេញមុខញឹកក្នុងភាពយន្ដផលិតដោយបរទេស

  • បោះពុម្ព

ម៉ា រីណែត សិល្បការិនីកម្ពុជាផ្នែកសម្ដែង ដែលបច្ចុប្បន្នស្រីស្អាតរូបនេះហាក់ត្រូវប៉ាន់ខ្លាំង លើទីផ្សារភាពយន្ដបរទេស ដែលភាពច្រើនភាពយន្ដឯកសារខ្មែរផលិតដោយបរទេសមួយចំនួនធំ តែងតែលេចវត្តមាន តារាស្រីញញឹមស្រស់រូបនេះ។

ឆ្លៀតឱកាសចូលរួមក្នុងពិធីចាក់បញ្ចាំងភាពយន្ដឯកសារខ្នាតធំ Angkor : The lost empire of Cambodia នៅរោងកុដ Major Cineplex ប្រភេទអេក្រង់យក្ស IMAX កាលពីថ្ងៃទី៨ ខែមិថុនា កន្លងទៅនេះ កញ្ញា ម៉ា រីណែត ក៏បានអញ្ចើញចូលរួម និងថ្លែងពីអារម្មណ៍រំភើប រីករាយ ដែលបានទស្សនាភាពយន្ដឯកសារល្អឯក ត្រជាក់ភ្នែក ជាពិសេសនាងរឹតតែរំភើបពេលបានក្លាយជា តួអង្គក្នុងភាពយន្ដឯកសារ Angkor : The lost empire of Cambodia ផលិតដោយផលិតករបរទេស។

ម៉ា រីណែត បានថ្លែង Sabay ថានាងពិតជាមានមោទនភាពណាស់ចំពោះភាពយន្ដមួយនេះ ហើយសប្បាយចិត្តជាខ្លាំងក្លាយជាចំណែកមួយក្នុងរឿងនេះ។ ម៉ា រីណែត បន្តរៀបដំណើរដើមទងដែលនាង អាចទទួលឱកាសជ្រើរើសឱ្យសម្ដែងពីផលិតករបរទេសផ្ទាល់ ថានាង និងសិល្បការិនីជាច្រើនត្រូវបាន ផលិតករធ្វើតេស្ដជាច្រើន (ម៉ា រីណែត សូមមិនបញ្ជាក់វិញ្ញាសារតេស្ដ) ហើយចំណោមតារាទាំងនោះ មានតែ ម៉ា រីណែត ម្នាក់គត់ដែលត្រូវបានផលិតករបរទេសជ្រើសយក។ ម៉ា រីណែត រៀបរាប់៖ “ចា៎ ខ្ញុំពិតជាសប្បាយចិត្តពេលបានចូលរួមថតភាពយន្ដឯកសារមួយនេះ ខ្ញុំត្រូវបានផលិតករជ្រើសរើស ចំណោមសិល្បការិនីជាច្រើនទៀត ដែលបានឆ្លងកាត់ការធ្វើតេស្ដ ហើយបន្ថែមពីលើនោះ មកពីបរទេសចូលចិត្តសម្បុររបស់ខ្ញុំ ជាសម្បុរខ្មែរចំ”។

អាចនិយាយបានថា Angkor : The lost empire of Cambodia មិនមែនភាពយន្ដឯកសារលើកទីមួយទេ ដែល ម៉ា រីណែត បានចូលរួមសម្ដែងជាមួយផលិតករបរទេស កន្លងមកនាងក៏ធ្លាប់លេចមុខតួឯកស្រី ក្នុងរឿង “ដុំហ្វីលចុងក្រោយ” ផលិតករដោយស្រី សុទ្ធោ គុល្លិកា ហើយ“ដុំហ្វីលចុងក្រោយ” ត្រូវនាំយកទៅចូលរួមក្នុងមហោស្រពភាពយន្តប្រមាណជិត ៣០ នៅអាស៊ី និង អឺរ៉ុប៕

 

ដកស្រង់ពី៖ Sabay