Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្វីដែលហ្វេនៗទន្ទឹងរង់ចាំមកដល់ហើយ! Smart សហការ​ជាមួយ​នឹង​ផលិតកម្មយក្ស YG

  • បោះពុម្ព

ទីបំផុតអ្វីដែលហ្វេនៗទន្ទឹងរង់ចាំមកដល់ហើយ!!! កម្មវិធីចម្រៀងដ៏ល្បី Pleng ប្រចាំកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Smart Axiata ប្រចាំប្រទេសកម្ពុជា សហការគ្នានឹងផលិតកម្ម YG គ្រោងដាក់បញ្ចូល បទចម្រៀងដ៏ច្រើនសន្ធឹកសន្ធាប់ពីតារាចម្រៀងទាំងអស់ដែលជ្រកក្រោមផលិតកម្មដ៏ល្បីល្បាញមួយនេះ។

ដូចនេះរាល់បទចម្រៀងរបស់ផលិតកម្ម YG នឹងមានឆាប់ៗនេះនៅលើ Pleng តែចំពោះកាលបរិច្ឆេទប្រកាសចេញ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ សូមហ្វេនៗរង់ចាំបន្តិចសិន តែកុំភ្លេចដោនឡូតកម្មវិធី Pleng ៖ Pleng.smart.com.kh/music/ ។ Pleng គឺជាកម្មវិធីដែលមានចំនួនអ្នកដោតឡូតសម្រាប់ស្តាប់ចម្រៀងអនឡាញច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ អតិថិជនរបស់ Pleng ទាំងអស់អាចរីករាយជាមួយចម្រៀងជាង ១ លានបទពីតារាចម្រៀង ជាតិ និង អន្តរជាតិ ជាង ១ មុឺននាក់។

Pleng ភ្ជាប់តារាចម្រៀងខ្មែរ ជាមួយអតិថជនដែល កំពុងតែ កើនឡើងជាលំដាប់ ផ្តល់តម្លៃដល់ចម្រៀងក្នុងស្រុក និងអ្នកចម្រៀងដែល មានទេពកោសល្យ។ អត្ថប្រយោជន៍របស់ Pleng គឺមិនគិតលុយសម្រាប់គ្រប់ៗគ្នាអាចស្តាប់ចម្រៀងជាតិ និងអន្តរជាតិជាង ១ លាន បទ និងទទួលបានពិន្ទុ Pleng Points ដើម្បីដូរយករង្វាន់ជាច្រើនដូចជា៖ អាវយឺត Hoodie កាតាប កាស Bluetooth Power Bank និងរង្វាន់ផ្សេងៗទៀតដូចជា សេវាកម្ម Pleng Pro និងអុិនធឺណិតជាដើម។

Pleng ផ្តល់កម្រៃដល់សិល្បករ ស្តាប់កាន់តែច្រើនសិល្បករ បានប្រាក់កម្រៃកាន់តែច្រើន។ កម្មវិធីយ៉ាងឱឡារឹក និងប្រកបដោយសេចក្តីសោមន្សរីករាយដោយមានការចូលរួមពីអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាអនឡាញ Content Creator តារាកិត្តិយសតារាចម្រៀងល្បីឈ្មោះដូចជា៖ លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស លោក Suly Pheng កញ្ញា Reth Sarita អ្នកនាង សារាយ សក្ខណា រួមទាំងតារាជើងចាស់ ថ្មី ជាច្រើនរូបថែមទៀតផង៕

ដកស្រង់ពី៖Sabay