Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Toyota ជិត​ចេញឡាន​អគ្គិសនីថ្មីមួយទៀត កាន់តែ cute កាន់តែកាច ឃើញចង់ទិញជិះភ្លាម

  • បោះពុម្ព

Toyota ត្រូវបានគេដឹងថា គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីរបស់ខ្លួនបន្ថែមទៀត គឺម៉ូដែល C-HR បន្ទាប់ពី bZ4X ចេញជាផ្លូវការហើយ និង bZ5 ឬ bZSDN ដែលត្រូវបានលេចធ្លាយតម្រុយកាលពីពេលថ្មីៗនេះផងដែរ។

រថយន្ត C-HR នេះ អាចនឹងជារថយន្ត Small SU EV ឬ bZ3X ដែល Toyota បានបញ្ចេញវាក្នុងចំណោមរថយន្តអគ្គិសនីជាច្រើនទៀត កាលពីចុងឆ្នាំកន្លងទៅ។ បើតាមការចុះផ្សាយរបស់វេបសាយជប៉ុន Response Jp ដែលដកស្រង់ចេញពី Spyder7 ឱ្យដឹងថា រថយន្ត C-HR នឹងមានជម្រើសប្រើអគ្គិសនីសុទ្ធ និងម៉ាស៊ីនសាំង Hybrid។

វានឹងបន្តអភិវឌ្ឍលើគ្រោងឆ្អឹង TNGA ដដែល។ចំពោះលក្ខណៈលម្អិតអំពីប្រភេទប្រើអគ្គិសនីសុទ្ធ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែសម្រាប់ Hybrid វាទំនងជាប្រើម៉ាស៊ីនចំណុះ ២,០លីត្រ។ បើតាមប្រភពព័ត៌មានខាងលើអះអាងថា Toyota នឹងបញ្ចេញរថយន្តស៊េរីថ្មីនេះ នៅអំឡុងឆ្នាំ២០២៣៕

ដកស្រង់ព៖Sabay