Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយប្រកាសថាកើតជំងឺប្លែកឡើងផ្អើលពិភពលោក ពេលនេះ Justin Bieber វិលមក Update សភាពបច្ចុប្បន្ន

  • បោះពុម្ព

កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ Justin Bieber បានបង្ហោះវីដេអូឃ្លីប ដោយជូនដំណឹងទៅដល់អ្នកគាំទ្រទាំងអស់ថា លោកកំពុងមានជំងឺម្យ៉ាងដែលទាញមុខ មានឈ្មោះថា Ramsay Hunt Syndrome។

គ្រាន់តែផ្ដល់ដំណឹងនេះភ្លាម មនុស្សជាច្រើនទូទាំងពិភពលោកនាំគ្នាភ្ញាក់ផ្អើល ស្ទើរមិនចងជឿថា វាជាការពិត។ ទោះជាយ៉ាងណា ឈានចូលថ្ងៃទី១៤ ខែមិថុនា តារាចម្រៀងសញ្ជាតិកាណាដារូបនេះ បានធ្វើបច្ចុប្បន្នភាព (Update) ប្រាប់អ្នកគាំទ្រទាំងអស់លើ Story Instagram ដោយសរសេរថា៖ «ចង់និយាយពីអារម្មណ៍របស់ខ្ញុំបន្តិច។

មួយថ្ងៃៗវារាងប្រសើរឡើងបន្តិចហើយ ការមិនស្រណុកស្រួល គឺឆ្លងកាត់អស់ហើយ ខ្ញុំក៏ទទួលបានការលួងលោមចេញពីអ្នកដែលស្គាល់ខ្ញុំច្បាស់។ គាត់ធ្វើឲ្យខ្ញុំដឹងថា គាត់ពិតជាដឹងពីគ្រប់យ៉ាងពីខ្ញុំមែន។ គាត់ដឹងពីផ្នែកខ្មៅងងឹតបំផុត ដែលខ្ញុំមិនចង់ឲ្យអ្នកណាដឹង ហើយគាត់តែងស្វាគមន៍ឱបខ្ញុំជាប់ពេញដៃជាទីស្រឡាញ់របស់គាត់។ ការយល់ឃើញនេះ បានផ្ដល់ឲ្យខ្ញុំនូវសន្តិភាពផ្លូវចិត្ត អំឡុងពេលខ្ញុំកំពុងតែប្រឈមនឹងព្យុះភ្លៀងដ៏គួរឲ្យខ្លាចនៅពេលនេះ។ ខ្ញុំដឹងថា ព្យុះនេះ នឹងទៅផុត ប៉ុន្តែក្នុងពេលនេះព្រះយេស៊ូគង់នៅជាមួយខ្ញុំជានិច្ច»។

ដំណឹងនេះ ក៏បានធ្វើឲ្យអ្នកគាំទ្ររបស់លោក ធូរចិត្តបន្តិចដែរ ដែលដឹងថា Justin បានស្រាកស្រាន្តពីជំងឺកម្រមួយនេះ។ ជាមួយគ្នានោះ តាមការបញ្ជាក់ពីបណ្ដាញសារព័ត៌មាន តារាប្រុសរូបនេះ កំពុងទទួលការព្យាបាលពិសេស និងគ្រោងវិលបន្តការងារប្រគំតន្ត្រីក្នុងពេលឆាប់ៗខាងមុខ តាមដែលអាចទៅរួច៕

ដកស្រង់ពី៖ Sabay