Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះៗ​ឡាន​អគ្គិសនី Toyota ចេញមកបន្តកន្ទុយឥតដាច់

  • បោះពុម្ព

ក្រុមហ៊ុន Toyota ទើបតែទម្លាយចេញរូបភាពគំរូរថយន្តអគ្គិសនីអនាគតមួយទៀតហើយគឺម៉ូដែល Compact Cruiser EV ហើយលើកនេះគឺមានរូបភាពច្រើនគួរឱ្យកត់សម្គាល់។

Concept រថយន្តToyota CompactCruiser EV ត្រូវបានឌីហ្សាញដោយToyota Europe Design Development ក្នុងប្រទេសបារាំង។ រថយន្តនេះ មានទីផ្សារគោលដៅទៅលើអតិថិជនវ័យក្មេងដែលចូលចិត្តធ្វើដំណើរកម្សាន្តបែប Off-Road។ គួរដឹងថារថយន្តនេះ បានទទួលពានរង្វាន់ Car Design Award 2022 ក្នុងប្រភេទជាគំរូរថយន្តដែលឌីហ្សាញបានស្អាតបំផុត។ បើមើលតាមរូបភាព វាស្រដៀងនឹង FJ Cruiser ដែរ និងមានទំហំប៉ុន Suzuki Jimny។

bZ4Xជារថយន្តអគ្គិសនីដំបូងដែល Toyota បានបញ្ចេញផ្លូវការហើយ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន។ ឃើញបែបនេះ Toyota ក៏កាន់តែមានទឹកចិត្ត ហើយចាប់ផ្តើមឆ្ពោះទៅរកការផលិតរថយន្តអគ្គិសនីកាន់តែខ្លាំងឡើងដែរ។ អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលបំផុតគឺកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ Toyota និង Lexus រួមគ្នាបញ្ចេញរថយន្តអគ្គិសនីអនាគត១៥ម៉ូដែល ដែលជាប្រភេទ sedan, SUV, ភីកអាប់ វែន និងស្ព័រសុទ្ធតែមានរូបរាងអេមទំនើប៕

ដកស្រង់ពី៖Sabay