Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដាច់ភ្លើង? លែងបារម្ភ ឧបករណ៍មួយនេះអាចឲ្យអ្នកធ្វើការទាំងពេលដាច់ភ្លើង!

  • បោះពុម្ព

ថាំចិត្តណាស់ ខំចំណាយពេលវេលាធ្វើការអស់មួយព្រឹកក្នុងកុំព្យូទ័រ ស្រាប់តែដាច់ភ្លើង អត់ទាន់បានរក្សាទុកផង! ជឿថាអ្នកទាំងអស់គ្នាធ្លាប់ជួបប្រទះនូវបញ្ហាបញ្ហាមួយនេះ ចុះដឹងឬទេថាមានឧបករណ៍មួយដែលអាចឲ្យយើងបន្តរការងារបានទោះកំពុងដាច់ភ្លើងក៏ដោយ?

ឧបករណ៍មួយនេះមានឈ្មោះជាអក្សរកាត់ UPS មកពីពាក្យពេញថា uninterruptible power supply មានមុខងាររក្សាទុកភ្លើងផង និងអនុញ្ញាតិ្តឲ្យចរន្ធអគ្គិសនីអាចឆ្លងកាត់ និងបញ្ជូនទៅកាន់ឧបករណ៍ទទួលនានា។

ឧបករណ៍មួយនេះ នឹងរក្សាទុកថាមពលភ្លើងសម្រាប់ប្រើប្រាស់ក្នុងពេលដាច់ភ្លើង ដោយជួយឲ្យកុំព្យូទ័រមិនរលត់ និងអាចបន្តរការងារបានធម្មតា។ Power Supply ប្រភេទនេះមានទំហំផ្ទុកខុសៗគ្នា ទៅតាមតម្លៃ ដូច្នេះហើយរយៈពេលប្រើប្រាស់ក៏វែង ឬខ្លីទៅតាមនោះដែរ។ ចំពោះម៉ូឌែលខ្លះអាចប្រើបានត្រឹម ៣០នាទីប៉ុណ្ណោះដែលល្មមអាចឲ្យអ្នកប្រើកុំព្យូទ័ររក្សាទុកឯកសារបានទាន់ពេលវេលា។

ហើយមានខ្លះទៀតអាចប្រើបានរហូតដល់ទៅរាប់ម៉ោងឯណោះទៅតាមទំហំផ្ទុករបស់ UPS ផ្ទាល់។ របៀបប្រើប្រាស់គឺសាមញ្ញបំផុត ដោយគ្រាន់តែដោតឌុយរបស់ UPS ទៅកាន់ព្រីភ្លើង បន្ទាប់មកដោយឌុយកុំព្យូទ័រជាមួយនឹង UPS ជាការស្រេច។ គួរបញ្ជាក់ផងដែរថា UPS គឺមិនមែនជាបច្ចេកវិទ្យាអ្វីថ្មីនោះឡើយ យើងឃើញមានគេប្រើប្រាស់ច្រើននៅតាមកន្លែងគិតលុយនានា តាមការិយាល័យ ជាដើម។ UPS នេះដែរគឺមានតម្លៃ មិនថ្លៃនោះទេ ដូច្នេះបងប្អូនដែលជួបប្រទះបញ្ហាដាច់ភ្លើងញឹកប្រហែលជាត្រូវទិញវាមកប្រើមួយដែរហើយ៕

ដកស្រង់ពី៖Sabay