Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើកបរសាកល្បងរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ២០២៣ ដើម្បីទទួលបានកាដូ!

  • បោះពុម្ព

វត្តមាននៃការបង្ហាញខ្លួនរបស់រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ បានធ្វើឲ្យកក្រើកទីផ្សាររថយន្តនៅប្រទេសកម្ពុជាជាខ្លាំង ហើយអតិថិជនក៏បានអញ្ជើញមកទស្សនារូបរាងពិតនៃរថយន្តនេះតាមបណ្តាអគារតាំងបង្ហាញរថយន្ត Ford យ៉ាងច្រើនកុះករ ហើយក៏មានការសំណូមពរជាច្រើនពីការបើកបរសាកល្បងរថយន្តនេះផងដែរ។

ដូច្នេះដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អតិថិជន ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក មានកិត្តិយសអញ្ជើញដល់អ្នកគាំទ្រ និងអតិថិជនទាំងអស់អញ្ជើញចួលរួមក្នុងកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី 17 ខែមិថុនា ឆ្នាំ2022 ចាប់ពីម៉ោង 9ព្រឹក ដល់ម៉ោង 4ល្ងាច នៅដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉ល សែនសុខ)។

រាល់ការអញ្ជើញចូលរួមកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 នេះលោកអ្នកនឹងទទួលបានកាដូអនុស្សាវរីយ៍។ សម្រាប់ព័ត៌មានបន្ថែម និងទំនាក់ទំនងចុះឈ្មោះចូលរួម 087 333 139 ។

ដកស្រង់ពី៖Sabay