Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អេដវីន បញ្ជាក់លើការត្រៀមចិត្ដពេលជួបមុខអតីតសង្សារ សុទ្ធ បញ្ចកា

  • បោះពុម្ព

តារាសម្ដែង យិត មាសឧស្សាហ៍ ហៅអេដវីន អះអាងថា បច្ចុប្បន្នលោកមានសេរីភាពពេញលេញក្នុងការដើរហើរ ឬសម្ដែងខ្សែភាពយន្ដជាធម្មតា ព្រោះបណ្ដឹងអាជ្ញា និងបណ្ដឹងរដ្ឋបវេណី ត្រូវបានរំលត់អស់ហើយដោយមានការស្រុះស្រួលគ្នារវាងរូបលោក និងអ្នកនាង សុទ្ធ បញ្ចកា។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោកលេចមុខញឹកញាប់នៅក្នុងរង្វង់អ្នកសិល្បៈ ហើយសំណួរជាច្រើនបានសួរដដែលៗពីទំនាក់ទំនងលោក ជាមួយអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា។ ក្នុងឱកាសចូលរួមសម្ពោធខ្សែភាពយន្ដរឿង “ពេលម៉ែចាស់ទៅ” នៅផ្សារទំនើបជីប ម៉ុង សែនសុខ កាលពីយប់មិញ លោកបានបញ្ជាក់រឿងនេះជាថ្មីទៀតចំពោះមុខអ្នកសារព័ត៌មាន។

អេដវីន៖ “ក្រោយពីមានរឿងហ្នឹងមក មិនដែលជួបគ្នា ឬទាក់ទងគ្នាតាមឆាតអីទេ ហើយខ្ញុំក៏មិនបានស្អប់ ឬគំកួនគាត់(សុទ្ធ បញ្ចកា) ទេ បើជួបគាត់ដោយចៃដន្យ នៅថ្ងៃណាមួយ ព្រោះពាក្យចាស់ថាផែនដីចង្អៀត…ពេលហ្នឹងខ្ញុំនឹងនិយាយរាប់រកគាត់ធម្មតា”។ គេនៅចាំបានថា អេដវីន និងអ្នកមេម៉ាយកូនពីរ សុទ្ធ បញ្ចកា ធ្លាប់មានទំនាក់ទំនងស្នេហាផ្អែមល្ហែមលើសពីសង្សារ។

ប៉ុន្ដែនៅអំឡុងខែសីហា ឆ្នាំ២០២១ ជម្លោះដ៏ហិង្សារមួយបានកើតឡើងចេញពីការប្រចណ្ឌ រហូតធ្វើឲ្យបញ្ចកា របួសពេញខ្លួន ហើយទ្រព្យសម្បត្ដិមួយចំនួននៅក្នុងផ្ទះអតីតម្ដាយក្មេករបស់អេដវីន ក៏ត្រូវបានខូចខាតដោយសារជម្លោះកាលណោះ។ ក្រោយមកលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមបទចោទប្រើហិង្សារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃ។

អេដវីន ថាតាមពិតទៅលោកគួរអគុណរឿងរ៉ាវអាក្រក់នោះទៅវិញទេ ព្រោះវាបានធ្វើឲ្យលោកដឹងថាមានមិត្ដណាខ្លះនៅរាប់រកពេលខ្លួនធ្លាក់ដល់ចំណុចសន្យ ដោយកាលណោះរូបលោកបាត់ទាំងកិត្ដិយស និងមិត្ដភក្ដិភាគតិចណាស់ដែលនៅរាប់រកលោក។ បច្ចុប្បន្នតារាសម្ដែងសម្បូរសាច់ដុំរូបនេះ ចាប់ផ្ដើមលេចមុខក្នុងកម្មវិធីសិល្បៈញឹកញាប់ឡើងវិញ ប៉ុន្ដែសម្រាប់ទីផ្សារសិល្បៈ ឬសកម្មភាពថតរឿងថ្មីៗ មិនទាន់មានច្រើននៅឡើយទេ តែលោកថា ការវិលមកវិញលើកនេះនឹងប្រឹងឲ្យអស់សមត្ថភាព៕

ដកស្រង់ពី៖ Sabay