Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្លៃ Galaxy S22 Ultra ដាក់លក់មួយទឹក!

  • បោះពុម្ព

 

ទូរសព្ទ Flagship របស់ Samsung ត្រកូល Sត្រូវបានបំពាក់មកជាមួយប៊ិច S-Pen ដែលធ្លាប់តែមាននៅលើ Galaxy Note ដែលបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។ ហើយវាគឺជា S22 Ultra ដែលត្រូវមកជំនួសត្រកូល Note ដែលក្រុមហ៊ុនមិនបានចេញ។

សម្រាប់កំពូលស្មាតហ្វូន Samsung Galaxy S22 Ultra ថ្មីៗនេះក៏មានលក់មួយទឹកដែរ ដែលមានតម្លៃធូរៗអាចគិតកូររកទិញប្រើបាន។ ចំពោះតម្លៃមួយទឹកនេះវិញកំពុងមានលក់នៅហាង សុខ លី ដូចខាងក្រោម៖

Galaxy S22 Ultra ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ១ ០៣០ដុល្លារ (តម្លៃថ្មី ១ ១៩៩ដុល្លារ)

Galaxy S22 Ultra ទំហំផ្ទុក 512GB មានតម្លៃខ្ទង់ ១ ១០០ដុល្លារ (តម្លៃថ្មី ១ ២៩៩ដុល្លារ)

Galaxy S22 Ultra ទំហំផ្ទុក 1TB មានតម្លៃខ្ទង់ ១ ៦០០ដុល្លារ

Galaxy S22 Ultra មានអេក្រង់ ៦,៨អ៊ិញ 120Hz 3080x1440px។ កាមេរ៉ាក្រោយ ៤គ្រាប់ មានលែនដើម ជាលែនទូលាយ 108MP f/1.8 OIS, លែន ultrawide 12MP f/2.2 AF, លែន telephoto 10MP 3x f/2.4 OIS, លែន periscope 10MP 10x f/4.9 OIS។ រីឯកាមេរ៉ាមុខវិញ ជាលែនទូលាយ 40MP 25mm f/2.2។ ថាមពលថ្ម ៥០០០មីលីអំពែម៉ោង ហើយអ្វីដែលពិសេស គឺមានប៊ិច S Pen ភ្ជាប់មកស្រាប់៕ បញ្ជាក់៖ តម្លៃនេះអាចមានការប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

ដកស្រង់ពី៖Sabay