Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រីបតូធ្លាក់ថ្លៃដូចទឹកបាក់ទំនប់ តែស្ទង់មតិមក អ្នកគាំទ្រនៅតែក្រាស់ក្រែល

  • បោះពុម្ព

សង្គ្រាម អតិផរណា ការរាំងខ្ទប់ចរាចរណ៍ បណ្ដាលឱ្យទ្រព្យឌីជីថល ដែលគេហៅថា គ្រីបតូ ធ្លាក់ថ្លៃយ៉ាងគំហុក តួយ៉ាង Bitcoin បានធ្លាក់ថ្លៃសឹងពាក់កណ្ដាល ប្រមាណជា ៤៥% ពីតម្លៃ ៤៨០០០ដុល្លារ មកនៅ ២៦០០០ដុល្លារ ត្រឹមរយៈពេលជិត ៣ខែ ចុងក្រោយតែប៉ុណ្ណោះ។

ប៉ុន្ដែយ៉ាងណា មនុស្សមិនបានបាត់ទំនុកចិត្តទាំងស្រុងនៅឡើយទេ ត្បិតការស្ទង់មតិថ្មីមួយពី ធនាគារអាមេរិច (Bank of America) កាលពី ថ្ងៃចន្ទ កន្លងទៅ លើអ្នកវិនិយោគប្រមាណ ១០០០នាក់ បានបង្ហាញថា មនុស្សនៅតែជឿជាក់ និងទុកចិត្តលើ លុយគ្រីបតូ។

លទ្ធផលស្ទង់មតិសំខាន់ៗបានបង្ហាញថា៖ មានមនុស្ស ៩១% មានបំណងទិញគ្រីបតូ នៅរយៈពេលប្រាំមួយខែបន្ទាប់ និងបានទិញក្នុងរយៈពេល ៦ខែ ចុងក្រោយ។

មានមនុស្ស ៣០% និយាយថា ពួកគេមិនមានគម្រោងលក់គ្រីបតូចេញក្នុង ៦ខែ ខាងមុខ និងមិនបានលក់នៅ ៦ខែ ចុងក្រោយនេះដែរ។ ប្រភពធនាគារដដែលបាននិយាយថា អ្នកប្រើ Paypay ៥០% និង Coinbase ៤៦% បានប្រើប្រាស់កម្មវិធីទាំងនេះ ដោយទំនោរទិញច្រើនជាងលក់ សម្បូរជាងគេតម្លៃ ២៥ដុល្លារ។ មានមនុស្សប្រមាណ ៣៤ ទៅ ៣៩% ប្រើប្រាស់លុយគ្រីបតូជាមធ្យោបាយបង់ប្រាក់ ដូចជាការទិញទំនិញតាមអ៊ីនធឺណិត និងប្រើប្រាស់ផ្ទាល់ខ្លួន។

របាយការណ៍បានបន្ថែមថា ភាគច្រើននៃអ្នកឆ្លើយតប គឺជាអ្នកវិនិយោគរយៈពេលខ្លី ដោយប្រមាណជា ៧៧% ក្ដោបក្ដាប់គ្រីបតូក្នុងរយៈពេលតិចជាងមួយឆ្នាំប៉ុណ្ណោះ៕

ដកស្រង់ពី៖Sabay