Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្មីរហូត! គង់ ចាន់ស្រីមុំ និង ស្វាមី ស្លៀកពាក់តាមរឿង MOANA ផ្អើលអស់អ្នកគាំទ្រ

  • បោះពុម្ព

គង់ ចាន់ស្រីមុំ និង ស្វាមី បានធ្វើឲ្យមហាជនជាពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបនាង ដែលបានស្លៀកសំលៀកបំពាក់បែបប្លែកភ្នែកក្នុងរឿង MOANA ។

ថ្មីៗនេះអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បាននាំគ្នាស្លៀកសំលៀកបំពាក់ដូចក្នុងរឿង MOANA ក្នុងរឿងតុក្កតារបស់ Disney បង្ហាញនៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ថា «ចង់ឃើញ MOANA តូចអត់?ខ្លាំងៗបានបង្ហាញតួធំឲ្យមើល។ មើលទឹកមុខប៉ាប៉ាទៅនឹកដល់ទឹកមុខកូនហើយ»។សម្រាប់សំលៀកបំពាក់មួយឈុតនេះ ធ្វើឲ្យគ្រប់គ្នាប្លែកភ្នែកត្រង់ថា អ្នកទាំងពីបង្ហាញពីស្តាយបែបក្រមិចក្រមើម មើលទៅគួរឲ្យចាប់អារម្មណ៍ទាក់ភ្នែកមហាជនខ្លាំង ជាពិសេសគឺការស្លៀកពាក់ដូចគ្នានៅក្នុងរឿងតុក្កតាដែលគេកំពុងល្បីតែម្តង ដើម្បីបានធ្វើអ្វីប្លែកៗឲ្យគេចាប់អារម្មណ៍។ គ្រាន់តែ ស្រីមុំ បញ្ចេញរូបភាពអស់ទាំងនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រចូលខមមិនព្រាតពីភាពប្លែកភ្នែកមួយនេះ ដោយអ្នកខ្លះនិយាយថា ប្លែករហូតបងស្រី ចំណែកអ្នកខ្លះទៀតថា បើមិនប្លែកមិនមែនគង់ចាន់ស្រីមុំទេ៕

ដកស្រង់ពី៖ Sabay