Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាប់ឮថាប្រើហ្គាសគ្រោះថ្នាក់! រថយន្តទាំងនេះត្រូវបានបំពាក់ហ្គាសពីរោងចក្រតែម្តង

  • បោះពុម្ព

រថយន្តបំពាក់ហ្កាសហាក់មិនសូវមានទំនុកចិត្តនៅប្រទេសយើងឡើយ ដោយមានការព្រួយបារម្ភពីសុវត្ថភាពបើកបរ ប៉ុន្តែរថយន្តដែលបំពាក់ហ្គាសគឺមានភាពសន្សំសំចៃខ្ពស់ ថែមទាំងមានការបំភាយជាតិពុលតិចចូលទៅក្នុងបរិយាកាសទៀតផង។ ដោយឡែកនៅក្នងសហគមន៍អ៊ឺរ៉ុប និងប្រទេសមួយចំនួនមានដាក់លក់រថយន្តដាក់ហ្គាសមកស្រាប់តែម្តង ដោយមានឈ្មោះថា Bi-Fuel Cars។រថយន្តទាំងនេះមិនខុសពីរថយន្តទូទៅឡើយ គ្រាន់តែបន្ថយទំហំធុងសាំង សម្រាប់បន្ថែមនូវធុងហ្គាសចូល។

ខាងក្រោមនេះជារថយន្តបំពាក់ហ្គាសមកស្រាប់ពីរោងចក្រ៖

១. Kia Morning/ Picanto

មិនខុសទេគឺ Kia Morning ទោះបីរថយន្តនេះស៊ីសាំងតិចមកស្រាប់ក៏ដោយ ប៉ុន្តែក្រុមហ៊ុនក៏បានបន្ថែមជម្រើសម៉ាស៊ីនប្រើហ្គាសផងដែរ។ ម៉ាស៊ីននេះជាប្រភេទ ៣ស៊ីឡាំង ទំហំ 1.0-litre Kappa engine អាចបង្កើតកម្លាំងបាន ៦៧សេះ។ រថយន្តនេះខុសពី Picanto ធម្មតាត្រង់កន្លែងកង់សឺគួជំនួសដោយធុងហ្គាស ២៧លីត្រ បន្ថែមពីលើធុងសាំង ៣៥លីត្រដែលមានលើរថយន្តសាំងធម្មតា។

 

២. Kia Ray

ស្រដៀងនឹង Morning ដែរ វាបំពាក់ដោយម៉ាស៊ីនតែមួយ ដំណើរការដូចគ្នា គ្រាន់តែមានទំហំតួររថយន្តធំជាង ទូលាយជាង។

 

 

៣. Mazda 2

រថយន្តនេះផលិតពិសេសម្រាប់ដាក់លក់ក្នុងទីផ្សារអ៊ឺរ៉ុប បំពាក់ដោយម៉ាស៊ីន ៤ស៊ីឡាំង ទំហំ ១,៣លីត្រ ប្រភេទ Bi-Fuel អាចប្រើបានទាំងសាំង និងហ្គាស។ ម៉ាស៊ីនមួយនេះអាចបញ្ចេញកម្លាំងបាន ៨៤សេះ៕

ដកស្រង់ពី៖Sabay