Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃ្លាំងមួយបង្ហើបតម្លៃឡាន Lexus LX500d ឆ្នាំ២០២២ ពេលមកដល់ខ្មែរ

  • បោះពុម្ព

ថ្មីៗនេះនៅមានប្រភពពីឃ្លាំងលក់រថយន្តទំនើបមួយបានបង្ហាញពីតម្លៃរបស់រថយន្ត Lexus LX500d ឆ្នាំ២០២២ នឹងលេចវត្តមានមកដល់កម្ពុជានៅដើមខែក្រោយនេះ។

រថយន្ត LX500d ឆ្នាំ២០២២ នេះមានរូបរាងខាងក្រៅ និងកាប៊ីនខាងក្នុងស្រដៀងទៅនិង Lexus Lx600។ មិនតែប៉ុណ្ណោះ វាប្រើអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ហើយថែមទាំងមាន Option ជម្រើសកៅអី ៤ ផងដែរ។

បន្ទាប់ពីបានប្រកាសចេញរថយន្ត LX600 ស៊េរីឆ្នាំ ២០២២ ដែលជាប្រភេទប្រើម៉ាស៊ីនសាំងថ្មីរួចមក ឥឡូវនេះក្រុមហ៊ុន Lexus ក៏បានប្រកាសចេញម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតថ្មី គឺ LX500d។ តាមប្រភពពីឃ្លាំង Hengheng Auto មានបង្ហើបប្រាប់វាមានតម្លៃប្រមាណជា ២៩៩ ៩៩៩ដុល្លារ តម្លៃពេលមកដល់កម្ពុជា។ Lexus LX500d ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៤សេះ និងកម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ។

ពួកវាប្រើប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរដូចគ្នា។ មិនតែប៉ុណ្ណោះ ប្រភេទប្រើម៉ាស៊ីន Hybrid ក៏ទំនងជាបង្ហាញខ្លួនផងដែរ៕ ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ដកស្រង់ពី៖Sabay