Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សួង សុគន្ធី បង្ហើបអាថ៌កំបាំងដែលវង់ល្ខោនបាសាក់ នៅតែមានសន្ទុះគាំទ្រ ហើយចេញសម្ដែងស្ទើររាល់ថ្ងៃ

  • បោះពុម្ព

ខណៈដែលគេមើលឃើញថា សន្ទុះ នៃការគាំទ្រទស្សនិយភាពល្ខោនបាសាក់នៅកម្ពុជាបានថយចុះ ហើយការទស្សនារឿងបែបជីវិតសម័យថ្មី ឬបែបវិទ្យាសាស្ដ្រតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបមានសន្ទុះកើនឡើង ប៉ុន្ដែសម្រាប់វង់ល្ខោនបាសាក់ ភី សុគន្ធី ខេត្ដតាកែវ នៅតែមានសន្ទុះគាំទ្រខ្លាំង។

ចាងហ្វាងផលិតកម្ម ភី សុគន្ធី និងជាថៅកែវង់ល្ខោន ភី សុគន្ធី ល្បីឈ្មោះនៅខេត្ដតាកែវ អ្នកស្រី សួង សុគន្ធី បានប្រាប់Sabay ថា សម្រាប់វង់ល្ខោនរបស់អ្នកស្រីដែលចាប់កំណើតតាំងពីឆ្នាំ១៩៩៨ មកនោះមិនដែលបាត់ប្រជាប្រិយភាព ឬធ្លាក់ នៃសន្ទុះអ្នកគាំទ្រឡើយ ដោយចេញសម្ដែងម្ដងៗមានអ្នកទស្សនារហូតដល់រាប់ម៉ឺននាក់ ហើយថ្ងៃខ្លះចូលដល់ម៉ឺននាក់ទៀតផង។ សួង សុគន្ធី៖ “រឿងយើងUpdate(ធ្វើបច្ចុប្បប្នភាព)រហូត…ឧទាហរណ៍រឿង ម៉ាក់ប្រយង់កែវ សាច់រឿងដើមគេមានអីចឹងហើយ តែយើងត្រូវចេះរកឈុតណាមួយបន្ថែមដើម្បីចងអារម្មណ៍អ្នកទស្សនា ធម្មតារឿងបុរាណយើងខ្លះបង្ហាញត្រង់ៗ។

វាក៏គួបផ្សំយើងចេះច្នៃដែរ…បងអត់ដែលទំនេរខួរក្បាលទេអូន ខែសម្រាករោងក៏បងខំប្រឹងតែងនិពន្ធ ខំកែច្នៃយ៉ាងម៉េចឲ្យពួកគាត់នៅតែគាំទ្រយើង”។ បើតាមអ្នកស្រី សួង សុគន្ធី វង់ល្ខោនបាសាក់ ភី សុគន្ធី មានពេលទំនេរតិចបំផុតក្នុង១ឆ្នាំៗ ហើយរយៈពេលដែលរវល់ខ្លាំងបំផុតនោះគឺនៅចន្លោះខែតុលា ដល់ខែមិថុនា។

ជាក់ស្ដែងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ដែលធ្លាប់ជាចុងរដូវកាលរវល់ខ្លាំងបែរជារវល់រកពេលសម្រាកស្ទើរមិនបាន ដោយនៅយប់ថ្ងៃទី១៥ និង១៦ ខែមិថុនា សម្ដែងនៅខេត្ដព្រៃវែង និងនៅថ្ងៃទី១៧ សម្ដែងនៅឃុំជ្រៃហូរព្នៅ ខេត្ដកំពង់ស្ពឺ ហើយនៅថ្ងៃទី១៨ សម្ដែងនៅឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។

អ្នកស្រី ក៏បានអគុណដល់ប្រមុខរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលធ្វើឲ្យក្រុមល្ខោនបាសាក់របស់អ្នកស្រីពង្រីកវិសាលភាព ហើយនៅតែទទួលបានការគាំទ្រខ្លាំងដូចដើម ពោលគឺចាប់តាំងពីឆ្នាំ១៩៩៨ មក ក្រោមល្ខោនបាសាក់ ភី សុគន្ធី នៅតែជម្រើសទីមួយក្នុងការជួលទៅសម្ដែងដើម្បីបម្រើអារម្មណ៍ទស្សនិកជនពីសំណាក់ម្ចាស់បុណ្យ ឬម្ចាស់កម្មវិធីនានា៕

ដកស្រង់ពី៖ Sabay