Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយលែងលះប្ដី មានខ្លួនតែមួយ ហើយត្រូវរ៉ាប់រងការងារទាំងនេះ ទើប លី ច័ន្ទសីហា ពិបាកវិលចូលសិល្បៈវិញ

  • បោះពុម្ព

តារាសម្ដែងស្រី លី ច័ន្ទសីហា សម្រេចចិត្ដឈប់ទទួលថតស្ពត និងខ្សែភាពយន្ដតាំងពីអំឡុងឆ្នាំ២០១៩ ស្របពេលដែលអ្នកសិល្បៈស្ទើរគ្រប់ទម្រង់បាត់ឱកាស និងប្រាក់ចំណូលពីការងារសិល្បៈដោយសារបញ្ហាជំងឺកូវីដ-១៩។

សម្រាប់តារាសម្បូរទឹកភ្នែកនេះវិញ អះអាងថាកាលណោះនាងក៏នៅមានក្រុមហ៊ុន និងផលិតកម្មខ្លះបានទាក់ទងទងនាងដើម្បីថតដែរ តែនាងប្រកែក។ រហូតមកដល់ស្ថានភាពជំងឺកូវីដ-១៩ ស្ងប់ស្ងាត់ ហើយការងារសិល្បៈចាប់ផ្ដើមងើបឡើងវិញ ក៏អ្នកនាង លី ច័ន្ទសីហា មិនទាន់រវីរវល់នឹងការវិលចូលសិល្បៈវិញដែរ។

ក្នុងឱកាសចូលរួមសម្ពោធខ្សែភាពយន្ដខ្នាតធំមួយរបស់អ្នកស្រី ពាន់ ភួងបុប្ផា នៅផ្សារទំនើប ជីប ម៉ុង សែនសុខ កាលពីពេលថ្មីៗនេះ ច័ន្ទសីហា បានប្រាប់Sabay ថា សម្រាប់ពេលនេះនាងពិបាកនិងវិលចូលតសិល្បៈវិញណាស់ ដោយសារតែអ្នកនាងជាប់មើលថែកូនស្រី ហើយម្យ៉ាងក៏មានមុខជំនួញចំនួនពីរទៀតនៅក្នុងដៃ។ លី ច័ន្ទសីហា៖ “គេហៅហ្នឹង សុទ្ធតែជារឿងភាគបង…ត្រូវចេញថតវាស់ៗល្ងាច យើងអត់អាចឆ្លៀតមកមើលអាជីវកម្មយើងទេ។

ពីរបីឆ្នាំមកនេះ ខ្ញុំរវល់ខ្លាំងនិងការងារលក់ផលិតផលតាមអនឡាញ ហើយឥឡូវក៏តែរវល់ទៀត ព្រោះខ្ញុំទើបចាប់បើកលក់គម្រោងដីឡូត៍ឡើងវិញ”។ បើតាមតារាស្រីរូបនេះ មុខជំនួញទាំងពីរ អាចធ្វើឲ្យគ្រួសាររស់នៅបានស្រួល ដោយអាចប្រលែងដៃពីការងារសិល្បៈទាំងស្រុងក៏បាន ប៉ុន្ដែស្ថិតនៅក្នុងដំណាក់កាលនេះអ្នកនាងក៏នៅពិចារណាថានឹងទទួលការងារខ្លះមកវិញដែរ គឺជាការងារដែលអាចឆ្លៀតបាន ឬប្រើពេលថតខ្លីៗ ដើម្បីនាងមានឱកាសច្រើនគ្រប់គ្រង់មុខជំនួញ និងមើលថែកូនស្រីដែលកំព្រាលឪពុក ហើយទើបមានអាយុ ៤ឆ្នាំ៕

ដកស្រង់ពី៖ Sabay