Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បានឱកាសឡើងឆាកអន្តរជាតិទៅហើយ សៃហ្វុងត្រៀមឈុតតំណាងជាតិមានអត្ថន័យអស្ចារ្យ

  • បោះពុម្ព

នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ កម្មវិធី Miss Queen International 2022 នឹងប្រារព្ធ ជាផ្លូវការ ហើយគ្រប់ក៏នឹងដឹងថាអ្នកណាជាម្ចាស់មកុដ ឆ្នាំថ្មីនេះដែរ។

សៃហ្វុង បានក្លាយជាបេក្ខនារីតំណាងឲ្យប្រទេសកម្ពុជា ដែលនឹងត្រៀមប្រកួតលើឆាកអន្តរជាតិនៅប្រទេសថៃ។ គ្រប់យ៉ាង នាងបានត្រៀមរួចជាស្រេច ទាំងការដើរ ទាំងសំណួរទាក់ទងនឹងបវរកញ្ញាលើឆាក ក៏ដូចជាឈុតប្រកួតគ្រប់ប្រភេទដែរ ពិសេសឈុតតំណាងជាតិ។ អ្វីដែលកាន់តែពិសេស សម្រាប់ឈុតតំណាងជាតិ មិនមែនច្នៃឡើងតាមការនឹកឃើញទេ ព្រោះវាមានបង្កប់អត្ថន័យជ្រាលជ្រៅពីក្រោយ ដែលគ្រប់គ្នាគួរស្វែងយល់។

បើផ្អែកតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការ Miss Queen Cambodia បានបញ្ជាក់ថា ឈុតនេះមានឈ្មោះថា «សុវណ្ណទេពីមណីសាគរ» ឯអត្ថន័យពីក្រោយមានខ្លឹមសារដូចតទៅ៖ «ពស្រ្តាដ៏វិចិត្រនេះ បានរចនាច្នៃប្រឌិតឡើងក្រោមទម្រង់នៃតួអង្គទេពី (ទេវី) មួយអង្គ ជាតំណាងឱ្យអ្នកឃុំគ្រង ថែរក្សាដែនទឹក ព្រមទាំងបានផ្តល់នូវវារីដែលមិនចេះរីង ស្ងួតដល់សព្វសត្វ ក្នុងការរស់រានមានជីវិតនៅលើដែនប្រឹថពីពសុន្ធរានេះ ជាងនេះ ទៅទៀតព្រមទាំងបានពាំនាំភោគទ្រព្យដ៏មានតម្លៃ ជាប្រភពនៃអាហារ និងការប្រើ ប្រាស់ផ្សេងៗ ផ្តល់ជាសំណើមដល់ភាវ:មានជីវិតទាំងឡាយលើផែនដី នេះតាមដំណើរនៃវដ្ដសន្ធិដែលមិនចេះឈប់។

តាមរយ:ឈុតពស្រ្តានេះ បានតំណាងជាសម្លេងប្រៀបដូចមហាវារីដែលជាមគ្គមួយដ៏ត្រកាលដែលបានតំណាងនូវការតភ្ជាប់ពីទ្វីបមួយទៅកាន់ទ្វីបមួយទៀតនៅលើសកលលោកយើងនេះបង្កើតបានជាចក្រវាឡ និងសព្វសត្វ។ នៅទីណាៗ មហាវារី ដ៏មានគុណូបការៈដ៏មានតម្លៃ សម្រាប់ជីវិត ទោះជាស្ថិតនៅទីណាៗ ក្នុងការចាប់បដិសន្ធិក្រោមការតាក់តែង នៃធម្មជាតិ បុថុជ្ជនគ្រប់ៗរូបសុទ្ធតែមានតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ មួយរូបដ៏ប្រពៃ។

សូមបញ្ឈប់នូវការរើសអើងភេទ ចាប់ពីពេលនេះតទៅ មនុស្សពុំអាចជ្រើសរើសយោនយកកំណើត ប៉ុន្តែមនុស្សអាចជ្រើសរើសបដិបទា ជាបែបណាក្នុងសង្គមជាតិ»។ ក្រោយលាតត្រដាងការពិតអស់ហើយ មហាជនមានការភ្ញាក់ផ្អើល ក៏ដូចជាអន្ទះសារ ចង់ឃើញការបង្ហាញផ្លូវការពី សៃហ្វុង ក្នុងថ្ងៃប្រកួតធំខ្លាំងបំផុត៕

ដកស្រង់ពី៖ Sabay