Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានវត្តមាននៅខ្មែរជាច្រើនឆ្នាំ! ពេលនេះម៉ូតូ Vespa បង្ហាញាទីតាំងលក់ជាផ្លូវការហើយ

  • បោះពុម្ព

កាលពីថ្ងៃទី ១៨ មិថុនា កន្លងទៅ ក្រុមហ៊ុន វេស្ប៉ា ខេមបូឌា បានបើកសម្ពោធន៍ដាក់ដំណើរការជាផ្លូវការនូវទីតាំងលក់ម៉ូតូ និងបម្រើសេវាកម្មអតិថិជន នៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងថ្មីរបស់ក្រុមហ៊ុនស្ថិតនៅអាគារលេខ១៧៥០ ផ្លូវឧកញ៉ាទ្រី ហេង (២០១១) ខណ្ឌសែន សុខ រាជធានីភ្នំពេញ។

កម្មវិធីនេះត្រូវបានប្រារម្ភឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Vespa Cambodiaនិងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គោលបំណងសំខាន់ៗរបស់ក្រុមហ៊ុន វេស្ប៉ា ខេមបូឌា ក្នុងការសម្ពោធន៍ដាក់ដំណើរការជាផ្លូវការនូវទីតាំងលក់ម៉ូតូ និងបម្រើសេវាកម្មអតិថិជននេះ ដោយបានយល់ច្បាស់ពីកំណើនសេដ្ឋកិច្ចនៃការលូតលាស់ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសដែលមានសុខសន្តិភាព ដូចនេះតម្រូវការនៃការធ្វើដំណើរ និងភាពទាន់សម័យ សុីវីល័យរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ បានធ្វើឲ្យក្រុមហ៊ុន Vespa Cambodia បានបោះទន់វិនិមយោគ នាំយកនូវម៉ូតូ វេស្ប៉ា មកកាន់ប្រទេសកម្ពុជា។

លោក ឡុង រិនដេត ប្រធានទីផ្សារ និងទំនាក់ទំនងរបស់ក្រុមហ៊ុន វេស្ប៉ា ខេមបូឌា បានមានប្រសាសន៍ថា៖ «ម៉ូតូ វេស្ប៉ា ធ្លាប់ត្រូវបាននាំចូល ចែកចាយ ប្រើប្រាស់ និងមានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជា តាំងពីទសវត្សឆ្នាំ១៩៦០ ម៉ូតូ វេស្ប៉ា បានបង្កើតនូវអនុស្សាវរីយ៍ជាច្រើន និងបានដក់ជាប់ក្នុងបេះដូងរបស់ប្រជាជនកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់ រហូតមកដល់ទសវត្សឆ្នាំ ១៩៧៥ វេស្ប៉ានៅតែមានភាពល្បីល្បាញ កាន់តែខ្លាំងដោយមានការនិយមចូលចិត្តពីបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនក្នុងការធ្វើជាមធ្យោបាយធ្វើដំណើរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រហូតដល់សព្វថ្ងៃនេះ»។

Vespa គឹជាម៉ូតូមួយប្រភេទដែលមានប្រណិតភាព ភាពស៊ីវីល័យ ទាន់សម័យ ម៉ូតូ និងជាកេរ្តិ៍ដំណែល និមិត្តរូប និងជាប្រវត្តិសាស្ត្រ នៃម៉ាក់សញ្ញាដ៏អស្ចារ្យ របស់ប្រទេស អុីតាលី ដែលមានឈ្មោះបោះសម្លេងល្បីល្បាញនៅទូទាំងពិភពលោកតាំងពីឆ្នាំ ១៩៤៦ មកម្លេះ គិតមកដល់ពេលនេះមានរយ:ពេល ៧៦ឆ្នាំហើយដែលបានលក់ចេញបានជាង ១៨លានគ្រឿងមកហើយនៅទូទាំងពិភពលោក។

ម៉ូតូ វេស្ប៉ា គឺជាផលិតផលដែលមាននាំយកមកនូវវប្បធម៌ បានឆ្លងកាន់ជាតិសាស្ត្រផ្សេងៗគ្នាតាមរយ:ចំណងចំណូលចិត្តតែមួយនូវផលិតផលដ៏ល្អ ជាមួយនិងការរស់នៅក្នុងស្ទិលរស់នៅលំដាប់ផ្សាភ្ជាប់ជាមួយយុវជន។ សព្វថ្ងៃនេះសហគមន៍វេស្ប៉ានៅជុំវិញពិភពលោកត្រូវបានបង្កើតឡើងដោយអ្នកស្រលាញ់វេស្ប៉ារាប់ពាន់នាក់ និងត្រូវបានបង្ហាញពីរចនាបថអុីតាលី សិល្ប: ដែលភាពល្បីល្បាញទាំងអស់នេះត្រូវបានបង្ហាញតាមរយ:ផលិតផលរបស់វេស្ប៉ានៅក្នុងប្រទេសកម្ពុជា៕

ដកស្រង់ពី៖Sabay