Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូមសរសើរ!ឈុតបវរកញ្ញា សៃហ្វុន យកទៅប្រកួតលើឆាកអន្តរជាតិ មិនជាន់ពណ៌គ្នា ស្អាតគ្រប់ឈុត

  • បោះពុម្ព

បវរកញ្ញាភេទទី៣កម្ពុជា សៃហ្វុន កំពុងតែធ្វើឲ្យគ្រប់គ្នាជាពិសេសអ្នកគាំទ្ររបស់នាង មានការភ្ញាក់ផ្អើលខ្លាំងក្រោយឃើញសំលៀកបំពាក់សឹងតែគ្រប់ឈុតដែលនាងបានស្លៀក ដើម្បីយកទៅប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសថៃ សុទ្ធតែស្អាតៗ ហើយទាក់ទាញខ្លាំង។

បវរកញ្ញាភេទទី៣ Miss International Queen ឆ្នាំ២០២២ សៃ ហ្វុន បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញនាងបានបង្ហាញសមត្ថភាព ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាត ភាពលេចធ្លោ ជាពិសេសគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឈុតសំលៀកបំពាក់នីមួយៗដែលបានស្លៀកនៅលើឆាកអន្តរជាតិ ពេលប្រកួត។បើមើលទៅលើសំលៀកបំពាក់ដែល សៃហ្វុន បានស្លៀកនៅក្នុងពេលប្រកួតនៅប្រទេសថៃ គឺសុទ្ធតែស្អាតៗ ហើយទាក់ទាញសឹងតែគ្រប់ឈុតតែម្តង ពិតជាសាកសមជាបវរកញ្ញាភេទទី៣ពិតៗ។

បើតាមការឲ្យដឹងពីបវរកញ្ញាភេទទី៣ សៃហ្វុន តាមរយៈការLive ផ្ទាល់តាមគណនីហ្វេសប៊ុក ក្នុងពេលទៅប្រកួត បានឲ្យដឹងថា អំឡុងពេលដែលនាងទៅប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសថៃ គឺនាងបានព្យាយាមបង្ហាញសមត្ថភាពជាច្រើនដែលមាន។ មិនត្រឹមតែប៉ុណ្ណោះ សៃហ្វុន បានឲ្យដឹងទៀតថា ក្នុងចំណោមបវរកញ្ញាដែលគេបានជ្រើសរើសចំនួន១៣នាក់ ដែលត្រូវបង្ហាញទេពកោសល្យដើម្បីបង្ហាញនៅលើឆាក ក្នុងនោះក៏មានវត្តមានរបស់នាងដែរ ដោយ សៃហ្វុន បានបង្ហាញសមត្ថភាពច្រៀង ខ្មែរលាយថៃ ។

បវរកញ្ញាភេទទី៣ សៃ ហ្វុន បានឲ្យSabayដឹងថា ក្នុងការប្រកួតនេះនាងរំពឹងខ្ពស់ក្នុងការចូលTop ណាមួយដោយសារ នាងជឿជាក់លើសមត្ថភាពរបស់ខ្លួន ព្រោះនាងបានត្រៀមខ្លួនរួចរាល់និងហ្វឹកហាត់អស់ពេលយ៉ាងច្រើនផងដែរ។

ដកស្រង់ពី៖ Sabay