Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាម្នាក់ទៀតហើយ! Nam Joo Hyuk ត្រូវគេចោទថា Bully គេកាលនៅរៀន

  • បោះពុម្ព

យោងតាមរបាយការណ៍បណ្ដាញផ្សព្វផ្សាយផ្លូវការ ចេញនៅថ្ងៃទី ២០ ខែមិថុនា បានឲ្យដឹងថា មានជនអនាមិកម្នាក់ បានចោទប្រកាន់តារាសម្ដែង Nam Joo Hyuk ពីបទសម្លុតគំរាម (Bully) នៅសាលារៀនពេល ៦ ឆ្នាំពេញទាំងនៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។

រូបភាពត្រូវបានបង្ហាញជាភស្តុតាងក្នុងសៀវភៅប្រចាំឆ្នាំ ហើយបានអះអាងថា តារាប្រុសរូបនេះ គឺជាផ្នែកមួយនៃក្រុមជើងកាង ដែលដើរតែ Bully គេឯង ធ្វើបាបមិត្តរួមថ្នាក់ផ្សេងទៀត និងវាយដំ ស្តីបន្ទោស យកលុយរបស់ពួកគេជាដើម។ បុគ្គលដដែលបានលើកឡើង ដោយតអះអាងថា Nam Joo Hyuk បានធ្វើបាបលោក ដោយគប់ បណ្ដូលខ្មៅដៃ ដាក់លោក ហើយទាញកៅអីចេញ។

លោកបានបន្ថែមថា ជនរងគ្រោះផ្សេងទៀត ដែលទទួលរងការបៀតបៀនធ្ងន់ធ្ងរជាងលោក បច្ចុប្បន្នកំពុងជួបពេទ្យវិកលចរិក និងជៀសបាន គឺជៀសនូវការមើលទូរទស្សន៍។ មូលហេតុ ក៏ដោយសារតែតារាសម្ដែងរូបនេះ កំពុងមានប្រជាប្រិយភាពនាពេលថ្មីៗនេះ ដូច្នេះបើបើកប្រាកដជាបានឃើញជាប្រាកដ ពេលនោះនឹងធ្វើឲ្យអារម្មណ៍ពួកគេភិតភ័យនឹកឃើញពេលត្រូវគេធ្វើបាប។

ជនដែលអះអាងរឿងនេះ បាននិយាយថា លោកមិនចង់បានអ្វីផ្សេង ក្រៅពីជួយអ្នកដ៏ទៃដែលមានស្ថានភាពស្រដៀងគ្នាដូចលោកនោះទេ។ ទោះជាយ៉ាងណា នេះគឺជាការលើកឡើងពីម្ខាងប៉ុណ្ណោះ ឯការពិតបន្ថែមយ៉ាងណា មានតែរង់ចាំការបកស្រាយពី Nam Joo Hyuk បន្ថែម ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងរបស់លោក៕

ដកស្រង់ពី៖ Sabay